ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ខាងគ្នា​សោះ ចាន​ឆ្នាំង​ក៏មិនលើកលែង​

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ សីហា កម្លាំង​សមត្ថ​កិច្ច​នគរបាល​ខេត្តតាកែវ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កែវ វណ្ណ​រិ​ទ្ធិ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ…

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ សីហា កម្លាំង​សមត្ថ​កិច្ច​នគរបាល​ខេត្តតាកែវ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កែវ វណ្ណ​រិ​ទ្ធិ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​ខេត្តក្រចេះ សព្វថ្ងៃ​ស្នាក់​នៅ​ជាមួយ​ម្តាយចុង​ឈ្មោះ វង់ ដា​លី អាយុ​៦១​ឆ្នាំ នៅ​ភូមិ​ពង្រ​ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា ការ​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ​នេះ គឺ​ពាក់ព័ន្ធ​នឹង​ករណី​ចូល​ទៅ​លួច ៖ ១-​មាន់​ចំនួន​១០​ក្បាល​, ២-​ម៉ូ​ទ័​រ​បូមទឹក​មួយ​គ្រឿង​, ៣-​ឆ្នាំ​ដាំបាយ​ចំនួន​២, ៤-​កាំបិត​ចំនួន​៣, ៥-​ពូថៅ​ចំនួន​១ និង​៦-​ស្ករត្នោត​មួយ​ធុង ដែល​ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ អូ៑​ច អូន ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ដែល​ជន​រង​គ្រោះ​ទុក​នៅ​ក្នុង​ផ្ទះបាយ ។

លុះ​មួយ​ម៉ោង​ក្រោយមក កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ និង​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​មក​វិញ ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី ​។ ព័ត៌មានលម្អិតនឹង​មានផ្សាយ​នៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ