ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ធ្វើ​អី​នៅ​ក្បែរ​គុម្ពោត​ព្រៃ​នោះ ស្រាប់តែ​ទៅ​មើល​…

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ពេល​កំពុង​ធ្វើ​សកម្មភាព​ឈរ​លក់​ថ្នាំ​ញៀន​នៅ​ក្បែរ​គុម្ពោត​ព្រៃ​មួយ​កន្លែង ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ទាំងអស់ គឺជា​របស់​ខ្លួន​ប្រាកដ​មែន ។ ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​នេះ…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ពេល​កំពុង​ធ្វើ​សកម្មភាព​ឈរ​លក់​ថ្នាំ​ញៀន​នៅ​ក្បែរ​គុម្ពោត​ព្រៃ​មួយ​កន្លែង ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ទាំងអស់ គឺជា​របស់​ខ្លួន​ប្រាកដ​មែន ។

ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​នេះ ធ្វើ​ឡើង​វេលា​ម៉ោង​១​និង​៣០​នាទី​នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨ ភូមិ​ស្តុក​ស្លាត ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ សៀវ ម៉េ​ង អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ឃុំ​មនោ​រម្យ ស្រុក​ថ្ព​ង់ ខេត្តកំពង់ស្ពឺ ។ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​បង្ក្រាប​មុខសញ្ញា​ខាងលើ គឺ​កម្លាំង​ជំនាញ​បាន​ធ្វើការ​តាមដាន​អស់​រយៈពេល​ជា​យូរ​មក​ហើយ ទើបតែ​លើក​នេះ​ពេល​ដែល​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ធ្វើការ​ល្បាត​ដល់​ចំណុច​ជើង​ភូមិ​ស្តុក​ស្លាត ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ​ក៏​បាន​ប្រទះ​ឃើញ​មុខសញ្ញា​កំពុង​ឈ​អែប​ព្រៃ ដោយ​អាការ​ភិតភ័យ ពេល​នោះ​កម្លាំង​យើង​មានការ​សង្ស័យ​បាន​ឃាត់ខ្លួន ដើម្បី​ធ្វើការ​ឆែកឆេរ ។

ក្រោយ​ឆែកឆេរ​សមត្ថកិច្ច​រក​ឃើញ​ម្សៅ​ក្រាម ពណ៌​ស សង្ស័យ​ថា ជា​គ្រឿងញៀន​ចំនួន​០៦​កញ្ចប់​ធំ ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​០១​ដើម កាត​គ្រី​ម៉ូតូ​០១​សន្លឹក ឧបករណ៍​កែ​ឆ្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។ ករណី​ខាងលើ​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ