ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ជិត​១​គីឡូក្រាម​ក្នុង​ខ្លួន​ឈ្មួញ​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានដឹង​ថា កាលពី​ថ្ងៃ​ទី​២៣ សីហា កម្លាំង​សមត្ថ​កិច្ច​ជំនាញ​នគរបាល​កា​រិ​យា​ល័​ទី​៦ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​១​ករណី នៅ​ចំណុច​ផ្លូវលំ ស្ថិត​ក្នុង​សង្កាត់​ក្រាំងធ្នង់…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានដឹង​ថា កាលពី​ថ្ងៃ​ទី​២៣ សីហា កម្លាំង​សមត្ថ​កិច្ច​ជំនាញ​នគរបាល​កា​រិ​យា​ល័​ទី​៦ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​១​ករណី នៅ​ចំណុច​ផ្លូវលំ ស្ថិត​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ឈ្មោះ ម៉ា​ញ ច​ន្ថា ហៅ ទូច ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ សង្កាត់​ខាងលើ ។

ក្នុង​ការ​បង្ក្រាប​ខាងលើ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ice) ៧០០.១២​ក្រាម (​ជិត​១​គីឡូក្រាម​) ទូរស័ព្ទ​ដៃ​១​គ្រឿង និង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង ។

ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ