ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាន់​ ជេ​ម​ស៍​ រំភើប​ចង់​ហោះ​ក្រោយ​ឃើញ​ខ្មែរ​នៅ​អា​មេ​រិ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

ជា​រឿង​នឹក​ស្មាន​មិន​ដល់​សោះតែ​ម្តង ​ដែល​លោក​ខាន់ ​ជេ​ម​ស៍ ​តារាចម្រៀង​លំដាប់​ជួរ​មុខ​នៅ​ផលិតកម្ម​សាន់​ដេរ ​គ្រាន់តែ​មានឱកាស​ហោះ​ដល់​ដែនដីអាមេរិក​​ភ្លាម​មានការ​ពេញ​ចិត្តជា​ពន់ពេក​ជាមួយ​អ្នក​អាណិកជន​ខ្មែរ​នៅ​ទីនោះ​។ ​លើស​ពី​នេះ​ទៅ​ទៀត​គ្រាន់​តែ​ឡើង​សម្តែង​បាន​ប៉ុន្មាន​លើក​អ្នកទិញ​សំបុត្រ​ចូល​ទស្សនា​ពេញ​ៗ​សាល​សម្តែង ​ខ្លះ​សុំ​ថតរូប​ជាមួយ​លោក​ជេ​មន៍​ផង​ដែរ​។ គេ​ពិតជា​មិន​ទាន់​ភ្លេច​ឡើយ​នៅ​បទ​ចម្រៀង​ល្បី​ៗ​របស់​លោក​កាល​នៅ​ផលិតកម្ម Rock ដូច​ជា​បទ…

ជា​រឿង​នឹក​ស្មាន​មិន​ដល់​សោះតែ​ម្តង ​ដែល​លោក​ខាន់ ​ជេ​ម​ស៍ ​តារាចម្រៀង​លំដាប់​ជួរ​មុខ​នៅ​ផលិតកម្ម​សាន់​ដេរ ​គ្រាន់តែ​មានឱកាស​ហោះ​ដល់​ដែនដីអាមេរិក​​ភ្លាម​មានការ​ពេញ​ចិត្តជា​ពន់ពេក​ជាមួយ​អ្នក​អាណិកជន​ខ្មែរ​នៅ​ទីនោះ​។ ​លើស​ពី​នេះ​ទៅ​ទៀត​គ្រាន់​តែ​ឡើង​សម្តែង​បាន​ប៉ុន្មាន​លើក​អ្នកទិញ​សំបុត្រ​ចូល​ទស្សនា​ពេញ​ៗ​សាល​សម្តែង ​ខ្លះ​សុំ​ថតរូប​ជាមួយ​លោក​ជេ​មន៍​ផង​ដែរ​។

គេ​ពិតជា​មិន​ទាន់​ភ្លេច​ឡើយ​នៅ​បទ​ចម្រៀង​ល្បី​ៗ​របស់​លោក​កាល​នៅ​ផលិតកម្ម Rock ដូច​ជា​បទ «​របាំ​ចង​ស្នេហ៍​» បទ «​បុប្ផា​ក្រពុំ​» និង​បទ «​ស្នេហ៍​អូន​ជា​និច្ច​» ដែល​រុញច្រាន​វិ​ថី​សិល្បៈ​ចម្រៀង​របស់​លោក​បាន​ហក់​ឡើង​រហូត​ក្លាយជា​តារាចម្រៀង​មួយ​ដួង​ពេញ​និយម​​ចាប់​ពេល​នោះ​មក​។​ ម្ល៉ោះហើយ​ក្រោយ​ឆ្លង​ទៅ​ដល់​អា​មេ​រិ​ក​ជា​លើក​ទី​២ ​លោក​នៅ​តែ​ត្រូវ​បាន​បងប្អូន​នៅ​ទីនោះ​សំណូមពរ​ច្រៀង​រាំ​កំដរ​អារម្មណ៍​នូវ​បទ​ទាំងនោះ​មិន​ដែល​ខកខាន​។

ម្ចាស់​បទ​ «​សម្រែក​បេះដូង​»​ ដែល​ល្បី​មុនគេ​លោក​ជេ​ម​ស៍​ធ្លាប់​បាន​ទៅ​អា​មេ​រិ​ក​ម្តង​រួច​ហើយ​កាលពី​ឆ្នាំ​២០១១ ​ដោយ​សំឡេង​គាំទ្រ​របស់​លើក​ទី​១​ លាន់​ឭ​មិនធម្មតា​។ ​លុះ​ដំណើរ​លើក​ទី​២ ​ទៅ​ដល់​ភ្លាម​ប្រជាប្រិយភាព​របស់​លោក​នៅ​តែ​ឈរ​ត្រដែត​អត់បា​ត់ទៅ​ណា​ធ្វើ​ឱ្យ​លោក​ជេ​ម​ស៍​ផ្ទាល់​ពិតជា​មាន​មោទនភាព​ខ្លាំង​ ដោយសារ​តែ​ការឱ្យ​តម្លៃ​លោក​​ស្រប​ពេល​នៅ​ឆ្ងាយ​ពី​មាតុភូមិ​បែប​នេះ​។

លោក ខាន់ ជេ​ម​ស៍ នឹង​ត្រូវ​ច្រៀង​ចំនួន​១៥​លើក​ទៀត ពោល​គឺ​នឹង​ត្រូវ​ច្រៀង​ស្ទើរ​គ្រប់​រដ្ឋ​ទាំងអស់ ក្នុង​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​២​ខែ​នេះ ។ កម្មវិធី​ធំ ដែល​លោក​នឹង​ត្រូវ​ច្រៀង គឺ​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ នៅ​វត្ត «​ខន្តី​រាម​» នៃ​រដ្ឋ ហ្វ​រី​ដា ហើយ​ក្រោយ​បញ្ចប់​ការ​ច្រៀង​រួច​លោក​នឹង​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​នៅ​ថ្ងៃ​ទី​០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨​នេះ ។

លោក​ខាន់​ ជេ​ម​ស៍ ​ក្រៅពី​ច្រៀង​តាម​កញ្ចក់​ទូរទស្សន៍​ ក៏​លោក​បាន​ចំណាយ​ពេលវេលា​ច្រៀង​ដោយ​មិន​គិត​ប្រាក់​កម្រៃ​តាម​កម្មវិធី​មនុស្សធម៌​មួយ​ចំនួន ​តាម​សាកលវិទ្យាល័យ​ ឬ​តាម​តន្ត្រី​ធំ​ៗ​របស់​ទូរទស្សន៍​។ ​ទាំង​អស់នេះ​ជា​ការ​ចូលរួម​មួយ​ល្អ​សម្រាប់​អ្នកសិល្បៈ​ល្បីឈ្មោះ​ក្នុង​កិច្ចការ​សង្គម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ