ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឹង​ជួយ​ទាំង​២​នាក់​ដែរ តែ​ម្នាក់​…​ស្លា.ប់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​០២​នាក់​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ បន្ទាប់​ពី​ជន​រង​គ្រោះ​លើក​រន្ទា​ផ្សារ​ដែក​ចៃដន្យ​ដាក់​ចំ​ពីលើ​ព្រី​ភ្លើង ទើប​បណ្តាល​ឲ្យ​ជួប​ហេតុការណ៍​អាក្រក់​បែប​នេះ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​បំពេញ​ឯកសារ ហើយ​ប្រគល់​សព​ឲ្យ​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី…

ខេត្តកំពង់ស្ពឺ ៖ បុរស​០២​នាក់​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ បន្ទាប់​ពី​ជន​រង​គ្រោះ​លើក​រន្ទា​ផ្សារ​ដែក​ចៃដន្យ​ដាក់​ចំ​ពីលើ​ព្រី​ភ្លើង ទើប​បណ្តាល​ឲ្យ​ជួប​ហេតុការណ៍​អាក្រក់​បែប​នេះ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​បំពេញ​ឯកសារ ហើយ​ប្រគល់​សព​ឲ្យ​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ករណី​ខ្សែភ្លើង​ឆក់​ស្លាប់​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ត្រពាំង​ជំរៅ ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​០២​មានឈ្មោះ អ៊ូ សិត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្រុក​កំណើត​ភូមិក​ញ្ច្រ​ប់ ឃុំ​ព្រះ​និ​ពាន្ធ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្ន​នៅ​ភូមិ ត្រពាំង​ជំរៅ ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ (​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​)  ។ ២- ឈ្មោះ វ៉​ន លី​ម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្រុក​កំណើត នៅ​ភូមិ​ត្នោត​១ ឃុំ​ត្នោត ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រពាំង​ជំរៅ ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ (​រង​របួសធ្ងន់ បញ្ជូន​ទៅ​មន្ទី​ពេទ្យ​) ។

ប្រភព​បន្ត​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ជួប​ហេតុ​ការ​អាក្រក់​នេះ គឺ​អ្នក​ទាំង​០២​ត្រូវ​បាន​គេ​ជួល​មក​ផ្សារ​ដែក​ដំបូលផ្ទះ​នៅ​ចំណុច​ខាងលើ លុះ​ពេល​ផ្សារ​អ្នក​ទាំង​ពីរ​ខាងលើ​ក៏​បាន​លើកជើង​បន្ទារ​ដែក ដាក់​បម្រុង​ឡើង​ផ្សារ​កន្លែង​ផ្សេង​ទៀត តែ​ជា​អកុសល​ក៏​ដាក់​ចំ​លើ​ព្រី​ភ្លើង (​បែក​) បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ភ្លាម​ៗ​ទាំង​ពីរ​នាក់​តែ​ម្តង ។

ក្រោយ​កើតហេតុ​អ្នក​ជិតខាង​បាន​នាំ​គ្នា​ជួយ​លើកយក​ជន​រង​គ្រោះ​ម្នាក់​ទៅ​កប់​ក្នុង​ដីខ្សាច់​ដើម្បី​សង្គ្រោះ​ដែរ តែ​នៅ​មិន​អាច​ជួយ​បាន ដោយឡែក​ម្នាក់​ទៀត​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក ។បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កំណត់ហេតុ និង​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ