ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​បំបាត់​អង្គែរ​ស្បែក​ក្បាល​ខ្លួនឯង

5 ឆ្នាំ មុន

អង្គែរ​ស្បែក​ក្បាល​គឺជា​បញ្ហា​ដែល​គួរ​ឲ្យ​អាម៉ាស់​មួយ ប៉ុន្តែ​វា​ក៏​មាន​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ច្រើន​ដែរ​ក្នុង​ការ​លុប​បំបាត់​កម្ទេច​អង្គែរ​ស្បែក​ក្បាល និង​រមាស់​ដែរ​។ យក​ល្អ​គួរតែ​ធ្វើ​ទៅ​តាម​ការ​ណែនាំ​ខាងក្រោម​នេះ​៖ ១-​គ្រប់គ្រង​ស្ត្រេ​ស​ឲ្យ​បាន ព្រោះ​ស្ត្រេ​ស​ជាដើម​ហេតុ​នាំ​ឲ្យ​កើត​អង្គែរ​កាន់តែ​ច្រើន ។ ២-​កក់​សាប៊ូ​រាល់ថ្ងៃ ជា​ពិសេស​ពេល​ស្បែក​ក្បាលមាន​ជាតិ​ប្រេង​ច្រើន ។…

អង្គែរ​ស្បែក​ក្បាល​គឺជា​បញ្ហា​ដែល​គួរ​ឲ្យ​អាម៉ាស់​មួយ ប៉ុន្តែ​វា​ក៏​មាន​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ច្រើន​ដែរ​ក្នុង​ការ​លុប​បំបាត់​កម្ទេច​អង្គែរ​ស្បែក​ក្បាល និង​រមាស់​ដែរ​។ យក​ល្អ​គួរតែ​ធ្វើ​ទៅ​តាម​ការ​ណែនាំ​ខាងក្រោម​នេះ​៖

១-​គ្រប់គ្រង​ស្ត្រេ​ស​ឲ្យ​បាន ព្រោះ​ស្ត្រេ​ស​ជាដើម​ហេតុ​នាំ​ឲ្យ​កើត​អង្គែរ​កាន់តែ​ច្រើន ។

២-​កក់​សាប៊ូ​រាល់ថ្ងៃ ជា​ពិសេស​ពេល​ស្បែក​ក្បាលមាន​ជាតិ​ប្រេង​ច្រើន ។

៣-​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​លេង​ស្តាយ​សក់​ច្រើន​ដូច​ជា ស្ព្រា​យ​បាញ់​សក់ ជែ​ល ឬ​ក្រែ​ម​លាប​សក់​ឲ្យ​រឹង ព្រោះ​ផលិតផល​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​ស្បែក​ក្បាល​ចេញ​ជាតិ​ប្រេង​កាន់តែ​ច្រើន ។

៤-​ចូរ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ដែល​មាន​វីតាមីន B និង​ស័ង្កសី​ច្រើន ។

៥-​ចូរ​អនុញ្ញាត​ឲ្យ​ស្បែក​ក្បាល​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​បន្តិចបន្តួច​ផង ប៉ុន្តែ​កុំ​ឲ្យ​ប៉ះពាល់​រហូត​ដល់​រលាក​ឲ្យ​សោះ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ