ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សុខ ឥ​សាន​ថា លោក​សម រ​ង្ស៊ី​កំពុង​តែ​ឯក​កោ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា​លោក​សម រ​ង្ស៊ី កំពុង​តែ​ឯក​កោ ដោយសារ​តែ​មន្ត្រី​ខ្លួន​តែ​ជឿរ ពិសេស​នោះ​អ្នក​ទើប​ចេញពី…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា​លោក​សម រ​ង្ស៊ី កំពុង​តែ​ឯក​កោ ដោយសារ​តែ​មន្ត្រី​ខ្លួន​តែ​ជឿរ ពិសេស​នោះ​អ្នក​ទើប​ចេញពី ពន្ធនាគា​ថ្មី​ៗ​នេះ ។

លោក សុខ​ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៨ ថា នៅ​ពេល​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​មនោសញ្ចេតនា​បង្រួបបង្រួម​ជាតិ​ចង់ ដោះ​លែង ទណ្ឌិត និង​ជនជាប់ចោទ​មួយ​ចំនួន​ជា​អតីត​អ្នកគាំទ្រ​អតីត​បក្ស​ប្រឆាំង​ដែល​ល្មើស ច្បាប់ ហើយ​បាន​បំពេញ​ការ​អនុវត្ត​ទោស​បាន​ស្រប​តាម​គោលការណ៍​ច្បាប់ រួច​ហើយ​ដែល អាច​ឲ្យ​មាន​លទ្ធភាព​ទូល​ថ្វាយ​សុំ​ទ្រង់​ព្រះ​រាជទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ ទើប​សម្តេច តេ​ជោ បាន​បំពេញបែបបទ​ទូល​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ទ្រង់​ព្រះ​រាជទាន​លើកលែងទោស ដោយ​មនោសញ្ចេតនា​ឲ្យ​បងប្អូន​បាន​ជួបជុំ​ក្រុម​គ្រួសារ​ដូច​ធម្មតា​វិញ ។ ប៉ុន្តែ​បែរជា​ទណ្ឌិត សម រង្សី ដែល​កំពុង​មានទោស​ជាប់​ខ្លួន​នោះ​បាន​ធ្វើ​សកម្មភាព​រារាំង​មិន​ចង់​ឲ្យ​មានការ​ដោះ​លែង​ទៅ​វិញ ។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​បាន​បញ្ជាក់​ថា «​ទណ្ឌិត សម រង្សី ចង់​ទុក​បងប្អូន​ឲ្យ​បន្ត​ជាប់​ពន្ធនាគារ​តទៅ​ទៀត ដើម្បី​ខ្លួន​មាន​ឡេះ​យក​មក​វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ថែម​ទៀត ។
ក៏​ប៉ុន្តែ​ចេតនា​ទុច្ចរិត​របស់​សម រ​ង្ស៊ី មិន​អាច​រារាំង​មនោសញ្ចេតនា និង​បំណង​ដ៏​ល្អ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន បានជា​ដាច់ខាត​» ។

លោក​បន្ត​ថា ជាក់ស្តែង​ទណ្ឌិត និង​ជនជាប់ចោទ​ត្រូវ​បាន​រួច​ទោស​មាន​សេរីភាព​ជា​បន្តបន្ទាប់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ដែល​ធ្វើ​ឲ្យ​ទណ្ឌិត សម រ​ង្ស៊ី រង​ការ​ថ្កោលទោស​ពីសា​ម៉ី​ជន និង​ក្រុម​គ្រួសារ​យ៉ាងធ្ងន់ធ្ងរ​បាន​សេចក្តី​ថា ទណ្ឌិត សម រង្សី កាន់តែ​ត្រូវ​ឯកោ​មិន​ត្រឹមតែ​ពី​ក្នុង​ចំណោម​មហាជន​ទូទៅ​ទេ តែ​តាំង​តែ​ពី​សកម្មជន​អ្នក​ធ្លាប់​គាំទ្រ​ទណ្ឌិត សម រ​ង្ស៊ី ថែម​ទៀត​ផង ។ នេះ​គឺជា​លទ្ធផល​នៃ​នយោបាយ​អញ​និយម​របស់​ទណ្ឌិត​សម រង្សី​ពូជ​ជន ក្បត់ជាតិ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់​ពី​សម្តេច​តេ ជោ ហ៊ុន សែន បាន​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​លើកលែងទោស​ដល់​ទណ្ឌិត មូ​យ​ចំនួន​ដូច​ជា លោក គឹ​ម សុខ អ្នកវិភាគ​សង្គម អ្នកស្រី​ទេព វ​ន្នី និង​សហការី​៣​នាក់ លោក អ៊ុំ សំ​អាន និង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​២​នាក់ ។ ហើយ​គម្រោង​សម្តេច​តេ​ជោ ហ៊ុន សែ ន​គ្រោង​នឹង​ស្នើ​សុំ​លើកលែង​ទណ្ឌិត ទ្រង់ទ្រាយ​ធំ​នៅ​ពេល​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ