ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Smartphone OPPO ស៊េរី​ថ្មី OPPO F9 ប្រកាស​ឱ្យ​អតិថិជន​បញ្ជា​ទិញ​ជា​ផ្លូវការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​នូវ​ការ​នាំ​ចូល​និង​ចរាចរណ៍​លក់​លើ​ទីផ្សារ​​កម្ពុជា​នៃ​ស្មា​ត​ហ្វូ​ន OPPO F7 កាលពីដើម​ឆ្នាំ ក្រុមហ៊ុន​នាំ​ចូល​ស្មា​ត​ហ្វូ​ន OPPO បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​នូវ​ការ​នាំ​ចូល​និង​ចរាចរណ៍​លក់​លើ​ទីផ្សារ​​កម្ពុជា​នៃ​ស្មា​ត​ហ្វូ​ន OPPO F7 កាលពីដើម​ឆ្នាំ ក្រុមហ៊ុន​នាំ​ចូល​ស្មា​ត​ហ្វូ​ន OPPO បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី គឺ OPPO F9 និង​ប្រកាស​ឱ្យ​អតិថិជន​កម្ពុជា​កុម្ម​ង់​ទិញ​ជា​ផ្លូវការ​ចាប់ពី​ពេល​នេះ​តទៅ​ទៀត​ផង​ដែរ ។

នៅ​ក្នុង​ពិធី​សម្ពោធ​យ៉ាង​អធិកអធម នៅ​សាល​កោះ​ពេជ្រ កាលពី​រាត្រី​ថ្ងៃ​ទី ២៤ ខែ​សីហា ដោយ​មានការ​ចូលរួម​ពី​តារាចម្រៀង​ល្បី​ៗ​ដូច​ជា ​អ្នក​ពេជ្រ សោភា កញ្ញា រ៉េ​ត ស៊ូ​ហ្សា​ណា លោក Step និង​ពិធីករ ការិនី​ល្បី​ៗ លោក​ជា សុ​វ​ណ្ណា​រឹទ្ធ អ្នក​នាង ហ៊ិ​ន ចន្ទ​នី​រ័​ត្ន និង​អ្នក​សុខ សុមា​វ​ត្តី ជាដើម​នោះ ក្រុមហ៊ុន OPPO បាន​ប្រកាស​អតិថិជន​កម្ពុជា​ទាំងអស់ អាច​ធ្វើការ​កុម្ម​ង់​ទិញ​ស្មា​ត​ហ្វូ​ន ស៊េរី​ថ្មី OPPO F9 ចាប់ពី​ថ្ងៃ​សម្ពោធ​ដល់​ថ្ងៃ​ទី ៥​កញ្ញា ។

អតិថិជន​ដែល​ធ្វើការ​កុម្ម​ង់​ទិញ​នៅ​ក្នុង​អំឡុង​ថ្ងៃ​នោះ នឹង​ទទួល​បាន​នូវ​កាបូបស្ពាយ​ខ្នង  ជើង​ទម្រ​ទូរស័ព្ទ កាស​ធំ និង​ស៊ី​មកា​ត ​Smart លេខ​ពិសេស​មួយ ដែល​មាន​ភ្ជាប់​គម្រោង​ធំ​ហ្មង ១២​ស​ប្ដា​ហ៍​រួច​ជា​ស្រេច ។ ហើយ​នៅ​ថ្ងៃ​ទី​៦ ខែកញ្ញា គឺជា​ថ្ងៃ​បើក​លក់​ដំបូង និង​ជា​​ថ្ងៃ​ដែល​អតិថិជន​អាច​ទទួលយក​ទូរស័ព្ទ​ដែល​ខ្លួន​កុម្ម​ង់​ទៅ​ប្រើប្រាស់​បាន​ផង​ដែរ នៅ​តាម​បណ្ដា​ហាង​ដែល​ខ្លួន​កុម្ម​ង់ ។

បើ​តាម​តំណាង​ក្រុមហ៊ុន បានឱ្យ​ដឹង​ថា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន OPPO F9 នឹង​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា ក្នុង​តម្លៃ ៣៣៩​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​តម្លៃ​ពិសេស និង​សមរម្យ​សម្រាប់​ពលរដ្ឋ​កម្ពុជា ។

បើ​តាម​តំណាង​ក្រុមហ៊ុន​រូប​នេះ ក៏​បានឱ្យ​ដឹងផង​ដែរ​ថា OPPO F9 បាន​ប្រើប្រាស់​នូវ​ការ​រចនា​អេ​ក្រង់​បែប​ថ្មី​រាង​ដំណក់ទឹក​មុនគេ ដែល​ហៅ​ថា Water Drop Screen ធ្វើ​ឱ្យ​ផ្ទៃ​នៃ​អេ​ក្រង់​កាន់តែ​ធំ និង​លាត​ពេញ ។ វា​មាន​ទំហំ 6,3 អ៊ី​ញ កម្រិត​បង្ហាញ Full HD+ ។

ចំណែកឯ​កំលាំង​ម៉ាស៊ីន​វា​វិញ ប្រើប្រាស់​នូវ Chip MTK P60 GPU Mali G72, CPU Octa-Core 2.0GHz ភ្ជាប់​ជាមួយ RAM ទំហំ 6GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 64GB ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ ColorOS 5.2 ដែល​មាន System ចុង​ក្រោយ​របស់​OPPO ដើរ​ដោយ Android 8.1 ។

គួរ​បញ្ជាក់​ថា តាម​សេចក្តី​របស់ OPPO ប្រចាំ​កម្ពុជា​ថា OPPO F9 ត្រូវ​បាន​រចនា​ឡើងជា​លក្ខណៈ​ពណ៌​ប្រដេញ ដ៏​ស្រស់​ស្អាត​, នៅ​ពេល​ដែល​វា​ចាំង​នឹង​ពន្លឺ​គេ​នឹង​ឃើញ​នូវ​ក្រឡា​​រាង​ស្រទាប់ផ្កា​ដ៏​ផូរផង់​នៅ​លើ​ផ្នែក​ក្រោយ​នៃ​ទូរស័ព្ទ ។

ហើយ​វា​មាន​ពីរ​ពណ៌ សម្រាប់​ឱ្យ​ជ្រើសរើស ក្នុង​នោះ​មាន​ដូច​ជា​ពណ៌​ក្រហម និង​ពណ៌​ខៀវ ហើយ​ទូរស័ព្ទ​ម៉ូ​ដែល​នេះ​នឹង​​បើក​​ឱ្យ​បញ្ជា​ទិញ​ចាប់ពី​ពេល​នេះ​ដល់​ថ្ងៃ​ទី៥ ​កញ្ញា ២០១៨ ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ