ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អ៊ុំ សំ​អាន ៖ រង​ចាំ​បក្ស​CNRP កើតឡើង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ​សំ​អាន ដែល​ទើប​រួច​ចេញពី​ពន្ធនាគារ​បាន​អះអាង​ថា នៅ​តែ​ធ្វើ​នយោបាយ​បន្ត​ទៀត ប៉ុន្តែ​រង់ចាំ​គណបក្ស​សង្គ្រោះ​ជាតិ​កើត​វិញ ។ ប្រាប់​ឲ្យ​ដឹង​ក្រោយ​ចេញ​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២៥ សីហា…

រាជធានី​ភ្នំពេញ ៖ អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ​សំ​អាន ដែល​ទើប​រួច​ចេញពី​ពន្ធនាគារ​បាន​អះអាង​ថា នៅ​តែ​ធ្វើ​នយោបាយ​បន្ត​ទៀត ប៉ុន្តែ​រង់ចាំ​គណបក្ស​សង្គ្រោះ​ជាតិ​កើត​វិញ ។

ប្រាប់​ឲ្យ​ដឹង​ក្រោយ​ចេញ​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២៥ សីហា ឆ្នាំ​២០១៨ នៅ​វត្ត​អង្គ​តា​មិ​ញ ស្ថិត​នៅ​ក្នុង​សង្កាត់​អូ​បែក​ក្អម រាជធានី​ភ្នំពេញ លោក អ៊ុំ សំ​អាន បាន​បញ្ជាក់​ថា លោក​ត្រូវ​បាន​ខាង​ពន្ធនាគារ​ដោះ​លែង​ឲ្យ​ចេញ​វេលា​ម៉ោង​ប្រមាណ​ជាង​៣​រសៀល ។

លោក​បញ្ជាក់​ថា «​ខ្ញុំ​មិន​បានដឹង​ថា គេ​ឲ្យ​ចេញ​មក​ទេ ។ ខ្ញុំ​បាន​ជាប់​ពន្ធនាគារ​ជាង​២​ឆ្នាំ​ហើយដោយ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២​កន្លះ រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​សល់​តែ​១​ខែ ទៀត​ដល់​ពេល​ចេញ​» ។
លោក អ៊ុំ សំ​អាន បាន​អះអាង​ថា លោក​សប្បាយ​រីករាយ​ណាស់​ដែល​ត្រូវ​បាន​ចេញពី ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​វិញ ។ លោក​ថា «​ខ្ញុំ​សប្បាយ​រីករាយ យើង​ដឹង​ហើយ​ថា ក្នុង​ពន្ធនាគារ​ពិបាក​យ៉ាងណា សួរ​តែ​លោក គឹ​ម សុខ ដែល​ធ្លាប់​ជាប់​ក៏​ដឹង​ដែរ ។ ជាង​នេះ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ក៏​ដឹង​» ។

សម្រាប់​ការ​ចេញពី​ពន្ធនាគារ​លោក អ៊ុំ សំ អាន បាន​ឲ្យ​ដឹង​មុខ​ដំបូង​លោក​ទៅ​ជួយ​ប្រពន្ធ​កូន​ដែល​បាន​បែក​គ្នា​អស់​រយៈពេល​យូរ​មក​ហើយ ។ ចំណែក​រឿង​នយោបាយ​វិញ​លោក​ថា មិន ដឹង​ទៅ​ចូលបក្ស​ណា​នោះ​ទេ ដោយ​រង់ចាំ​មើល​គណបក្ស​សង្គ្រោះ​ជាតិ​វិញ និង​ចូលរួម​ធ្វើ​ន យោ​បាយ​ឡើង​វិញ ។ ព្រោះ​អ្នកនយោបាយ​មិន​អាច​បោះបង់​ចោល​នយោបាយ​បាន​នោះ​ទេ ។

អតីត​សមាជិក​សភា​បក្ស​ប្រឆាំង និង​អ្នក​ដែល​ពូកែ​រិះគន់​រាជរដ្ឋាភិបាល​ក៏​បាន​សម្តែង ការ​សាទរ​ចំពោះ​គម្រោង​លើកលែង​អ្នកទោស​ទ្រង់ទ្រាយ​ធំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផង​ដែរ ។លោក​ថា​៖« ខ្ញុំ​សារ​ទ​ចំពោះ​គម្រោង​លើកលែង​អ្នកទោស​ដែល​បង្ហាញ​ថា កា​រប​ង្រួ​បង្រួម​ជាតិ​មួយ​តាម​រយៈ​លើកលែង​អ្នកទោស​ទ្រង់ទ្រាយ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា ខ្មែរ និង​ខ្មែរ​ចាប់ដៃ​គ្នា ដើម្បី​រក្សា​ទឹកដី​របស់​យើង​» ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៥ សីហា ព្រះករុណា​ព្រះបាទ​សម្តេច​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​លោក អ៊ុ សំ​អាន់ ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ៍​(​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​) និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង តាម​អំណាច​សាលដីការ​លេខ​៥៤ ចុះ​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​២០១៨ របស់​តុលាការ​កំពូល ។

គួរ​រ​ឮ​ថា លោក អ៊ុ សំ​អាន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ខេត្តសៀមរាប​កាលពី​យប់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៦ បន្ទាប់​ពី​លោក​ត្រឡប់​ពី​សហរដ្ឋអាមេរិក​មក​ដល់​ប្រទេស​កម្ពុជា​តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប ។

លោក អ៊ុ សំ​អាន មាន​សញ្ជាតិ​អា​មេ​រិ​ក​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ចុះ​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ (​លេខ​៥៤) សម្រេច​ផ្តន្ទាទោស ដាក់​ពន្ធនាគារ រយៈពេល​២​ឆ្នាំ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​គឺ​បទ​«​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​» (​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​) និង​បទ​«​ញុះញង់​ឱ្យ​មានការ​រើសអើង​» តាម​មាត្រា​៤៩៥​និង ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ និង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៥ រហូត​ដល់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៦ តាម​រយៈ​ការ​សរសេរ និង​អត្ថាធិប្បាយ​ចោទប្រកាន់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ។ លោក​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ដើម្បី​អនុវត្ត​ទោស ។

សូម​ជម្រាប​ផង​ដែរ​ថា ក្នុ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ព្រះមហាក្សត្រ​តាម​សំណើរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ចេញ​ព្រះរាជក្រឹត្យ​លើកលែង​អ្នកទោស​មួយ​ចំនួន​ដូច​ជា លោក​គឹ​ម សុខ អ្នកវិភាគ​សង្គម លោកស្រី​ទេព វ​ន្នី និង​សហការី​ចំនួន​៣​នាក់ លោក អ៊ុំ​សំ​អាន និង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ