ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! រំលង​តែ​២​ម៉ោង​ប៉ុណ្ណោះ ភ្ញាក់ផ្អើល​២​ដង​គួរ​ឱ្យ​រន្ធត់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​២​នាក់ គឺ​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ចំការ​ស្វាយចន្ទី និង​ម្នាក់​ទៀត​លង់ទឹក​ស្លាប់ នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយ​មាន​ជ័យ។ បើ​តាម​លោក​វរសេនីយ៍ទោ សៅ សា​រឿ​ន…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​២​នាក់ គឺ​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​ចំការ​ស្វាយចន្ទី និង​ម្នាក់​ទៀត​លង់ទឹក​ស្លាប់ នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយ​មាន​ជ័យ។

បើ​តាម​លោក​វរសេនីយ៍ទោ សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា ករណី​ទី​១ នៅ​វេលា​ម៉ោង​៩​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​២៥ សីហា មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​ដេក​ស្លាប់​ក្រោម​ដើម​ធ្នង់​ក្នុង​បរិវេណ​ចំការ​ស្វាយចន្ទី​ចម្ងាយ​ប្រមាណ​១០០០​ម៉ែត្រ ខាងជើង​ភូមិ​ព្រៃ​សង្ហារ ឃុំ​បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ​។ សព​ជន​រង​គ្រោះ​ឈ្មោះ កែវ សំពៅ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​មាន​តួនាទី​ជា​អនុប្រធាន​មន្ទីរ​កិច្ចការ​នារី ខេត្តឧត្តរមានជ័យ ។

លោ​អធិការ​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​លោក​បាន​ចាត់​កម្លាំង​ចុះ​ត្រួតពិនិត្យ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​ជន​រង​គ្រោះ​ឃើញ​ថា ពិតជា​ស្លាប់​​​ដោយសារ​ខ្យល់គ​ពិតប្រាកដ​មែន ខណៈ​ជន​រង​គ្រោះ​មក​មើល​ចំការ​ម្នាក់ឯង​ចំណុច​កើតហេតុ​ខាងលើ​របស់​ខ្លួន​។ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​នៃ​សព​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

ចំណែក​ករណី​ទី​២ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ សីហា​នេះ​ដែរ មាន​បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់​ក្នុង​កសិណ​ប្រាសាទបន្ទាយឆ្មារ ជ្រុង​ខាងកើត​និង​ខាងត្បូង​។ ជន​រង​គ្រោះ​ឈ្មោះ ប៉ែ គី ភេទ​ប្រុស អាយុ​៦១​ឆ្នាំ រស់នៅ​ក្នុង​វត្ត​បន្ទាយឆ្មារ ហើយ​មូលហេតុ​គឺ​បណ្តាល​មក​ពី​ជន​រង​គ្រោះ​ស្រវឹងស្រា​ជិះទូក​ដក​ព្រលឹត បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​ទូក​ចូល​ទឹក​លង់​ស្លាប់​តែ​ម្តង​។ ក្រោយ​ការ​ពិនិត្យ​សាក​សព​រួច​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​បាន​ប្រគល់​ឱ្យទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ