ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ចូល​លំនៅ​ឋាន​​ចាប់ខ្លួន​បាន​៣នាក់​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​បង្ក្រាប​ពី​បទ​រក្សា​ទុក​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ក្នុង​លំនៅ​ដ្ឋា​ន​មួយ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ដើម្បី​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់​។ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​នេះបាន​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​បង្ក្រាប​ពី​បទ​រក្សា​ទុក​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ក្នុង​លំនៅ​ដ្ឋា​ន​មួយ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ដើម្បី​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់​។ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​នេះបាន​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ ២០១៨ ស្ថិត​នៅ​ភូមិ​ក្រួស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​គ្រឿងញៀន​ខេត្ត​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែលត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់​រួម​មាន ១-​ឈ្មោះ ឆាត់ វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ក្រួស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប (​ជា​អ្នករក្សា​ទុក​និង​ជួញដូរ ព្រមទាំង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ២-​ឈ្មោះ អួរ ពេជ្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ក្រួស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្ត សៀមរាប (​ជា​អ្នក​ជួញដូរ និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​៣-​ឈ្មោះ ចែ​ម សុខ​ច័ន្ទ ហៅ បាល់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​គង់ សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប (​ជា​អ្នក​ជួញដូរ និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។

ក្រោយការ​​ឃាត់ខ្លួន​​ជនសង្ស័យ​ទាំង​៣​នាក់ ក្នុង​នោះ​កម្លាំង​ជំនាញ​បាន​ដកហូត​បាន​វត្ថុ​តាង​នៅ​ក្នុងផ្ទះ​ជនសង្ស័យ​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​១​កញ្ចប់ ឧបករណ៍​ប្រើប្រាស់ សំភារៈ​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មូ​យ​ចំនួន និង​ទូរស័ព្ទ​ដៃ​៧​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់​តាម​ផ្លូវច្បាប់​៕