ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​! ឆ្មក់​ចូល​ក្លិប​កំសាន្ត​ខារ៉ាអូខេ​ឃាត់​ខ្លួន​៦២​នាក់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​យោង​តាម​ប្រភព​បឋម​ពី​លោក​ឧត្តមសេនីយ៍ទោ ជូន ណា​រិ​ន្ធ បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០០​និង​១៥​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​យោង​តាម​ប្រភព​បឋម​ពី​លោក​ឧត្តមសេនីយ៍ទោ ជូន ណា​រិ​ន្ធ បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០០​និង​១៥​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨ ដោយ​​មានការ​អនុញ្ញាត និង​សម្របសម្រួល​ពី​លោក កៀង ស​ន្ទ​រោ ព្រះ​អាជ្ញារ​រង​អម​សាលា​ដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជា​ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​ឆ្មក់​ចូល​ក្លិប​កំសាន្ត​ខារ៉ាអូខេ​ស៊ី​តុង​ហ្វា​ង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ខេត្ត​ព្រះ​សីហ​នុ​។

លោក​បន្ត​ថា ខាងលើ​នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ទាំងអស់​ចំនួន​៦២​នាក់ ក្នុង​នោះ​ស្រី​១៥​នាក់ (​ដោយ​រួម​មាន​ម្ចាស់​អាជីវកម្ម​ម្នាក់ មេការ​ម្នាក់ និង​អ្នក​ជួញដូរ​ម្នាក់ ព្រម​ទាំង​ភ្ញៀវ​មក​កំសាន្ត​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៥៩​នាក់​) ក្នុង​ក្លិប​កំសាន្ត​ខារ៉ាអូខេ​ស៊ី​តុង​ហ្វា​ង​ផង​ដែរ​។

លោក​បន្ត​ទៀត​ថា កម្លាំង​សមត្ថកិច្ច​ក៏​ដកហូត​វត្ថុ​តាង​រួម​មាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ថា្ល​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២២​កញ្ចប់​តូច និង​១​កញ្ចប់​ធំ​, បន្ទះ​ឈើ​សម្រាប់​ហិត​១៥​បន្ទះ​, កេ​ត​តា​មីន ប្រភេទ​ទឹក (ketamine) ចំនួន​១​ដប​, ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​១​កំប៉ុង​តូច និង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១​កំប៉ុង​ធំ​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​កម្លាំង​ជំនាញ​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ