ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ណាស់​! ទូក​ដឹក​ភ្ញៀវ​ឆាបឆេះ​ខ្ទេចខ្ទី​អស់ហើយ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ទូក​ដឹក​ភ្ញៀវ​ទេស​ចរណ៍​​មួយ​គ្រឿង​បាន​រង​ការ​ឆាបឆេះ​ដោយ​អគ្គិភ័យ​យ៉ាង​សន្ធោសន្ធៅ​ដែល​មិន​អាច​ជួយ​ពន្លត់​បាន​ឡើយ ហេតុការណ៍​យ៉ាង​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៤​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ផែ​ចតទូក​តា​ហាវ ទំនប់​រលក​ចាស់ ស្ថិត​ក្នុង​សង្កាត់​លេខ​០១…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ទូក​ដឹក​ភ្ញៀវ​ទេស​ចរណ៍​​មួយ​គ្រឿង​បាន​រង​ការ​ឆាបឆេះ​ដោយ​អគ្គិភ័យ​យ៉ាង​សន្ធោសន្ធៅ​ដែល​មិន​អាច​ជួយ​ពន្លត់​បាន​ឡើយ ហេតុការណ៍​យ៉ាង​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៤​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ផែ​ចតទូក​តា​ហាវ ទំនប់​រលក​ចាស់ ស្ថិត​ក្នុង​សង្កាត់​លេខ​០១ ខេត្ត​ព្រះ​សីហ​នុ​។

តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ទូក​ដឹក​ភ្ញៀវ​ទេស​ចរណ៍​ដែល​មានឈ្មោះ​សាន់ ធួរ ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ក្នុង​ទូក ហើយ​ទូក​ដែល​ឆេះ​នេះ​មាន​បណ្តោយ​២២​ម៉ែត្រ ទទឹង​ជាង​៧​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះ រ៉ូ​បឺត ហា​យ​ដុក​ចិត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​ជនជាតិ​អា​ល្លឺ​ម៉​ង់ ស្នាក់​នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​(​ម្តុំ​ដុន​បូ​ស្កូ​) ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ករណី​ឆេះ​ទូក​ខាងលើ បាន​រង​ការ​ខូចខាត​ទូក​ទាំងស្រុង ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មាន​ឝ្រោះ​ថ្នាក់​មនុស្ស​នោះ ឬ​ឆេះ​ឆ្លង​រាលដាល​ដល់​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ផ្សេង​ឡើយ ។

ព័ត៌​មាន​លំអិត​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះ​សន្តិ​ភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ