ធ្វើបុណ្យ​ទៅ​តា​មកា​រវិ​វ​ឌ្ឍ​នៃ​សម្ភារ​ជា​ទាន​មាន​ផល​ច្រើន


ការ​ធ្វើ​ទាន​ចាត់ជា​បុណ្យ​ដ៏​វិសេស​មួយ​ប្រភេទ​គប្បី​មាន​បច្ចេកទេស​រួម​ផ្សំ​ផង​ដែរ អ្នក​សាង​ត្រូវ​តែ​រៀបចំ​ធ្វើ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​របៀប​បច្ចេកទេស​នៃ​ទាន​ទើបបាន​ផល​ច្រើន​ល្អ បាន​បុណ្យ​កុសល​ច្រើន ។

តើ​បច្ចេកទេស​នៃ​ការ​ធ្វើ​ទាន​ជា​អ្វី​ទៅ? គឺ​របៀប​មួយ​ដែល​គេ​ធ្វើ​ត្រូវ​តាម​សម័យនិយម ត្រូវ​តាម​សេចក្តី​ប្រាថ្នា​របស់​អារ្យជន និង​ត្រូវ​តា​មកា​រវិ​វ​ឌ្ឍ​ខាង​សម្ភារ​នៃ​សង្គម​ជាតិ​ផង​។

ប្រសិនបើ​ចង់ឱ្យ​ទាន​របស់​ខ្លួន​ប្រសើរ​ថ្លៃថ្លា​ត្រូវ​ចាត់ចែង​ទេយ្យទាន​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួន​បច្ចេកទេស ទើប​ជា​ទាន​មាន​សិល្បៈ ។

កាល​ជាន់​ពុទ្ធសម័យ​អ្នក​ធ្វើ​ទាន​ធំ​ៗ គេ​ច្រើន​អញ្ជើញ​មហា​ឧបាសក​អនាថបិណ្ឌិក​សេដ្ឋី និង​មហា​ឧបាសិកា ឈ្មោះ​វិសាខា​ទៅ​ជួយ​ចាត់ចែង ព្រោះ​អ្នក​ទាំង​ពីរ​នេះ​មាន​បច្ចេកទេស​ខាង​ធ្វើ​ម្ហូបអាហារ​ផង មាន​បច្ចេក​ទស​ខាង​ការ​ប្រាស្រ័យ​ទាក់ទង​ទទួលភ្ញៀវ​ពន្លឺ​ផង អាច​ញុំ​ា​ង​អ្នកចូលរួម​ឱ្យ​ជ្រះថ្លា​បាន ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ