ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តីប្រកបដោយគុណប្រយោជន៍

5 ឆ្នាំ មុន

វាចាដែលបុគ្គលពោលដោយប្រពៃនោះលោកសំដៅយកមធុវាចាគឺ សម្តីស្រទន់ផ្អែមល្ហែម មិនបង្កាច់បង្ខូចអ្នកដទៃ ពោលពាក្យជាសោមនស្សរីករាយដល់មហាជនមិនពោលពាក្យបាបអាក្រក់មានមុសាវាទជាដើម ឬពោលតែកថាវត្ថុ១០យ៉ាងដែលជាគុណប្រយោជន៍យ៉ាងពិសេស។ ដូចនៅគម្ពីរមង្គលសូត្រ ព្រះបរមសាស្តាទ្រង់ត្រាស់ថា សុភាសិតា ច យាវាចា…

វាចាដែលបុគ្គលពោលដោយប្រពៃនោះលោកសំដៅយកមធុវាចាគឺ សម្តីស្រទន់ផ្អែមល្ហែម មិនបង្កាច់បង្ខូចអ្នកដទៃ ពោលពាក្យជាសោមនស្សរីករាយដល់មហាជនមិនពោលពាក្យបាបអាក្រក់មានមុសាវាទជាដើម ឬពោលតែកថាវត្ថុ១០យ៉ាងដែលជាគុណប្រយោជន៍យ៉ាងពិសេស។ ដូចនៅគម្ពីរមង្គលសូត្រ ព្រះបរមសាស្តាទ្រង់ត្រាស់ថា សុភាសិតា ច យាវាចា ឯតម្មង្គលមុត្តមំ ប្រែថា វាចាដែលបុគ្គលពោលដោយប្រពៃប្រកបដោយប្រយោជន៍ជាមង្គលដ៏ឧត្តម។១-វិមុត្តិញ្ញាណទស្សនកថា ពោលអំពីសេចក្តីដឹងនូវធម៌ជាគ្រឿងរលត់ទុក្ខគឺព្រះនិព្វាន១២-សមាធិកថា ពោលអំពីសមាធិប្រកបដោយប្រយោជន៍១០យ៉ាង៣-អសំសត្តកថា ពោលអំពីការមិននៅច្រឡូកច្រឡំដោយពួកដោយក្រុម៤-វិរិយារម្ភកថា ពោលអំពីការតាំងប្រារព្ធសេចក្តីព្យាយាម៥-សីលកថា ពោលអំពីសីល៦-បញ្ញាកថា ពោលអំពីបញ្ញា៧-វិមុត្តកថា ពោលអំពីព្រះនិព្វាន៨-អប្បិច្ឆកថា ពោលអំពីហេតុនាំអោយមានសេចក្តីប្រថ្នាតិច៩-បរិវេកកថា ពោលអំពីការស្ងាត់កាយស្ងាត់ចិត្ត១០-សន្តុដ្ឋិកថា ពោលដោយសេចក្តីសន្តោស ។សម្តីទាំង១០យ៉ាងនេះ ជាវាចាប្រកបដោយប្រយោជន៍ នាំសត្វលោកអោយដើរទៅរកសេចក្តីសុខស្ងប់ ។