ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ទៅ​២៧​គ្រាប់ ត្រូវ​បាន​ជីកដី​ឃើញ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​២៧​គ្រាប់ ដែល​អាជ្ញាធរ​មូលដ្ឋាន​កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រគរ និង​ស្រុក​វាល​វែង​ជីកដី​ឃើញ និង​រើស​បាន​ពី​ក្នុង​ព្រៃ​ប្រមូល​ទុក​កន្លង​មកនេះ​បាន​ប្រគល់​ជូន​អង្គការ​បោសសំអាត​មីន នៅ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨…

ខេត្តពោធិ៍សាត់ ៖ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​២៧​គ្រាប់ ដែល​អាជ្ញាធរ​មូលដ្ឋាន​កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រគរ និង​ស្រុក​វាល​វែង​ជីកដី​ឃើញ និង​រើស​បាន​ពី​ក្នុង​ព្រៃ​ប្រមូល​ទុក​កន្លង​មកនេះ​បាន​ប្រគល់​ជូន​អង្គការ​បោសសំអាត​មីន នៅ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​កម្ទេច​ចោល ។

នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ប្រមូល​កាក​សំណល់​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ចំនួន​១៩​គ្រាប់ មាន​បួន​ប្រភេទ​ទី​១ ប្រភេទ​៦០​មី​លី​ម៉ែត្រ​ចំនួន​១៣​គ្រាប់ ទី​២​ប្រភេទ​៤៥​មី​លី​ម៉ែត្រ​ចំនួន​០៦​គ្រាប់ ហើយ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្នា​អ​ន្សា កម្លាំង​បាន​ប្រគល់​គ្រាប់បែកដៃ​ផលិត​នៅ​ប្រទេស​ចិន ចំនួន​០១​គ្រាប់​ផង​ដែរ ដល់​មន្ត្រី​អង្ក​ការ​ហាល​ឡូ​ត្រាស ។

ដោយឡែក​នៅ​ស្រុក​វាល​វែង​ក្នុងភូមិ​ក្រពើ​ពីរ ឃុំ​ក្រពើ​ពីរ ប្រមូល​កាក​សំណល់​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ចំនួន​០៧​គ្រាប់ ជា​ប្រភេទ​គ្រាប់​បេ​៤០ ប្រគល់​ជូន​មន្ត្រី​ជំនាញ ។ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំងនេះ​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម បាន​ប្រគល់​ជូន​មន្ត្រី​ជំនាញ​អង្គការ​ហា​ឡូ​ត្រាស ដើម្បី​កម្ទេច​ចោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ