ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ចិត្តធំ​ជាង​ប៉ែ​តសម្រេចបញ្ចប់ជីវិត​ខ្លួន​ឯង​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖​ ​បុរស​​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​បញ្ចប់ជីវិត​ខ្លួនឯង​នៅ​ធ្នឹម​លើ​ផ្ទះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៧​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៨​នៅ​ភូមិ​សឹ​ង្ហ​លិច ឃុំ​សឹ​ង្ហ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។…

ខេត្តបន្ទាយមានជ័យ ៖​ ​បុរស​​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​បញ្ចប់ជីវិត​ខ្លួនឯង​នៅ​ធ្នឹម​លើ​ផ្ទះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៧​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៨​នៅ​ភូមិ​សឹ​ង្ហ​លិច ឃុំ​សឹ​ង្ហ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ទោ សែ​ស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ឲ្យ​ដឹង​ថា​៖ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឈួ​ន តឿ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​លីវ រស់នៅ​ភូមិ​សឹ​ង្ហ​លិច ឃុំ​សឹ​ង្ហ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។

​លោក​អធិការ​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ បុរស​​ខាងលើ​បាន​ដើរ​ផឹកស៊ី បន្ទាប់​មក​ក៏​បាន​ផឹកស៊ី​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​មិន​អស់ចិត្ត​ក៏​បន្តទៅ​ផឹក​នៅ​កន្លែង​បុណ្យសព​ក្នុងភូមិ​ទៀត លុះដល់​យប់​រំលង​អធ្រាត្រ​ប្រហែល​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៨ ទើប​ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក៏​ត្រូវ​បាន​ឪពុក​ម្តាយ​ស្តីបន្ទោស​ឲ្យ​បន្តិចបន្តួច​ថា កុំ​សូវ​ផឹកស៊ី​ពេក ។ លុះដល់​ព្រឹក​ឪពុក​បាន​ឡើង​ទៅ​លើ​ផ្ទះ ស្រាប់តែ​ឃើញ​កូនប្រុស​របស់​ខ្លួន​បាន​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ដោយ​យក​ខ្សែ​អង្រឹង​ប្រវែង​២​ម៉ែត្រ ចងជាប់​នឹង​ធ្នឹម​ក្នុងផ្ទះ​កំពស់​ប្រហែល​២​ម៉ែត្រ​។

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សឹ​ង្ហ​បាន​សហការ​ជាមួយ​គ្រូពេទ្យ ចុះ​ពិនិត្យ​សព​រក​ឃើញ​ថា ជន​រង​គ្រោះ​មិន​មាន​ស្នាក​ស្នាម​អ្វី​គួរ​ឱ្យ​សង្ស័យ​នោះ​ទេ គឺ​ជន​រង​គ្រោះ​ពិតជា​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន ។ ក្រោយ​ពី​ពិនិត្យ​រួច សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ