ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំភើប​ណាស់​! កម្ពុជា​ដណ្តើម​មេដាយមាស និង​សំរឹទ្ធ​៣​គ្រឿងហើយ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេស​អូស្ត្រាលី ៖ គិត​មក​ត្រឹម​ថ្ងៃអាទិត្យ ទី​២៦ សីហា ២០១៨​នេះ កម្ពុជា​ដណ្ដើម​បាន​មេដាយ​ចំនួន​៣​គ្រឿង​ហើយ ក្នុង​នោះ​មេដាយមាស​ចំនួន​២​គ្រឿ និង​មេដាយ​សំរឹទ្ធ​១​គ្រឿង ធ្វើ​ឱ្យ​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​១៦…

ប្រទេស​អូស្ត្រាលី ៖ គិត​មក​ត្រឹម​ថ្ងៃអាទិត្យ ទី​២៦ សីហា ២០១៨​នេះ កម្ពុជា​ដណ្ដើម​បាន​មេដាយ​ចំនួន​៣​គ្រឿង​ហើយ ក្នុង​នោះ​មេដាយមាស​ចំនួន​២​គ្រឿ និង​មេដាយ​សំរឹទ្ធ​១​គ្រឿង ធ្វើ​ឱ្យ​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​១៦ ក្នុង​តារាង​នាំមុខ​ប្រទេស​វៀតណាម​។

បើ​តាម​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​​បេសកកម្ម​ដឹកនាំ​ប្រតិភូ​កីឡា​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការ​កីឡា​ទ្វីបអាស៊ី​នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី បានឱ្យ​ដឹង​ថា សម្រាប់​មេដាយ​ទាំង​៣​គ្រឿង​ដែល​កម្ពុជា​ដណ្ដើម​បាន​មកនេះ គឺ​កីឡាករ​ម៉ូតូ​ទឹក សាលី អូ​មើ​ត ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ហ្គេ​ម (Asian Games) កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ កន្លង​មក​នេះ ដែល​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ឆ្នេរសមុទ្រ Ancol Beach ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

លោក វ៉ា​ត់ ចំរើន បន្តថា កីឡាករ​ម៉ូតូ​ទឹក សាលី អូ​មើ​ត មុន​នឹង​ឈាន​ទៅ​ដល់​ការ​ដណ្ដើម​​បាន​មេដាយមាស ត្រូវ​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​តាំងពី​ថ្ងៃ​ទី​២៣ មក​ម្ល៉េះ ដោយ​មាន​កីឡាករ​៩​នាក់​ចូលរួម​។ សម្រាប់​ការ​ប្រកួត​ជុំ​ទី​១ កីឡាករ​កម្ពុជា​ដែល​មាន​អាយុ​២៦​ឆ្នាំ​រូប​នេះ ធ្វើ​បាន​ល្អ​មែនទែន រហូត​មានឱកាស​នាំមុខ​គេ​នៅ​ក្នុង​ជុំ​ទី​៣​និង​ទី​៤ ជា​បន្ត​ទៀត រហូត​ដណ្ដើម​បាន​មេដាយមាស​ជា​ប្រវត្តិសាស្ត្រ​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី​មួយ​នេះ​។ ម្យ៉ាងវិញទៀត​មេដាយមាស​ដែល​គេ​ដណ្ដើម​បាន​នា​ពេល​នេះ​លើ​វិញ្ញាសា Ski Modifield​។

ចំណែក​មេដាយ​សំរឹទ្ធ​១​គ្រឿង​ទៀត ក៏​បាន​ឈ្នះ​ពី​ការ​ប្រកួត​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​សីហា ជាមួយ​គ្នា​នេះ​ដែរ លើ​វិញ្ញាសា Runabout 1100 Stock រកបាន​ដោយ​កីឡា​សាលី អូ​មើ​ត​។ គួ​រំលឹក​ផង​ដែរ​កម្ពុជា បាន​បំបែក​កំណត់​ត្រា​៦៤​ឆ្នាំ​មុន បន្ទាប់​ពី​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង​ទៀត។

រីឯ​មេដាយមាស​១​គ្រឿង​ទៀត គឺ​បាន​មក​ពី​ការ​ប្រកួត​កីឡា Jiu-Jitsu ដោយ​កីឡាការិនី​កូន​ខ្មែរ​- កាត់​អា​មេ​រិ​ក ខាន់ ចេ​សា បន្ទាប់​ពី​នាង​បាន​ប្រកួត​យកឈ្នះ​កីឡាការិនី​មក​ពី​អា​រ៉ាប់​រួម​ឈ្មោះ​Alhinaai Mahra​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយនឹង​លទ្ធផល​ពិន្ទុ​១០០​ទល់​និង០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ