ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២គ្រឿង​ពន្លះគ្នាពេញទំហឹង​លើ​ផ្លូវ​ជាតិលេខ​​​៤​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម​បាន​ឱ្យ​ដឹង​ថា មនុស្ស​ចំនួន​៤​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយនឹង​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​។ ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​១៨១ និង​១៨២…

ខេត្ត​ព្រះ​សីហ​នុ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម​បាន​ឱ្យ​ដឹង​ថា មនុស្ស​ចំនួន​៤​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយនឹង​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​។ ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​១៨១ និង​១៨២ ស្ថិត​ក្នុងភូមិ​សំរុង ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ រួម​មាន មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា DIO ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ១DT-១០៥៨ បើកបរ​ដោយ​ឈ្មោះ សាក់ សិទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ចំការ​កៅស៊ូ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​រង​របួស​ស្រាល​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ប៊ុ​ន ណុ​យ ភេទប្រុស បាន​រង​របួសស្រាល ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ដែរ​ម៉ាក​គុប​ជ្រុង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ជ​-៥០៥៥ ភព​១ បើកបរ​ដោយ​ឈ្មោះ ធន កាន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រង​របួសធ្ងន់ រីឯ​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ ភួ​ន សុ​វ​ណ្ណា ភេទប្រុស បាន​រង​របួសធ្ងន់ ។

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​បានឱ្យ​​ដឹង​ថា មុនពេលកើតហេតុ គេ​បានឃើញ​ម៉ូតូ​មួយ​​គ្រឿងជិះគ្នា​២នាក់​​ម៉ាក​ហុងដា DIO ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​​មួយ​​គ្រឿង​ទៀត​ជិះគ្នា​​​​២នាក់​ម៉ាកគុបជ្រុង បើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ បណ្តាល​ឲ្យភាគីជិះ​ម៉ូតូម៉ាក​ DIO រង​របួសស្រាល២នាក់​ ចំណែក​ភាគីជិះម៉ូតូម៉ាក​គុបជ្រុង​​​បាន​រងរបួស​ធ្ងន់​ទាំង​​២នាក់ ។ ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូនទៅ​សង្គ្រោះនៅមន្ទីរពេទ្យ  ​ចំណែក​ម៉ូតូទាំង​​​២គ្រឿង​ត្រូវ​យក​ទៅ​រក្សា​ទុក​នៅ​អធិ
ការដ្ឋាន​នគរបាល​ស្រុក​ដើម្បីរង់ចាំ​ការ​ដោះស្រាយ ។ ព័ត៌មានលម្អិតនឹង​មានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ