ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​២​ថ្ងៃ​… ស្រាប់តែ​ប្រទះ​ឃើញ​នឹក​ស្មាន​មិន​ដល់​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សព​បុរស​ជា​កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹកស្រះ បន្ទាប់​ពី​បាត់​ខ្លួន​អស់​រយៈពេល​២​ថ្ងៃ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​៣០​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុង​ទឹកស្រះ​ក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ សព​បុរស​ជា​កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹកស្រះ បន្ទាប់​ពី​បាត់​ខ្លួន​អស់​រយៈពេល​២​ថ្ងៃ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​៣០​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុង​ទឹកស្រះ​ក្នុង​ដី​ឡូ​តិ៍​គ្មាន​លេខ​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៨០០ ក្រុម​ទី​៨ ភូមិ​ខ​១ សង្កាត់ ច្រាំង​ចំរេះ​ទី​២​ខណ្ឌ​ឬ​ស្សី​កែវ ។

សព​បុរស​ខាងលើ​ត្រូវ​បាន​នគរបាល​ឲ្យ​ដឹង​ថា មានឈ្មោះ ជា ហ៊​ន អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ភូមិ​ទឹក​សិន​ខាងជើង ឃុំ​បឹង​ដោល​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

តាម​ស្ត្រី​ឈ្មោះ អឿ​ន សៀន អាយុ​៣២​ឆ្នាំ ត្រូវជា​ប្រពន្ធ បាន​ឲ្យ​ដឹង​ថា ប្តី​របស់​នាង​បាន​បាត់​ខ្លួន​រយៈពេល​២​ថ្ងៃ​មក​ហើយ មិន​នឹក​ស្មានថា ស្លាប់​ហើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ក្នុង​ទឹកស្រះ​បែប​នេះ ។ ស្ត្រី​ជា​ប្រពន្ធ​បាន​បន្ត​ទៀត​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​២៣ ខែសីហា នាង និង​ប្តី បាន​អង្គុយ​ហូប​បាយ និង​ផឹកស្រា​បៀរ ។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​១០​យប់​នាង​ក៏​បាន​ហៅ​ឲ្យ​ប្តី​ចូល​ដេក តែ​ប្តី​ប្រាប់​ឲ្យ​ដេក​មុន ។ នៅ​ពេល​នាង​បាន​ដេក​លង់លក់​មួយភាំង​ភ្ញាក់​ឡើង​មិនឃើញ​ប្តី​ក៏​បាន​ដើរ​រក​នៅ​តាម​មាត់​ស្រះ​មិនឃើញ និង​បាន​ប្រាប់​បងប្អូន​ជា​កម្មករ​សំណង់​ដូច​គ្នា​ជួយ​ដើរ​រក នៅ​តែ​មិនឃើញ ស្រាប់តែ​នៅ​វេលា​ថ្ងៃត្រង់​ទើប​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក ក្នុង​ស្រះ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​បុរស​ជា​កម្មករ​រូប​នោះ​ក៏​បាន​ធ្លាក់​ទៅ​ចាប់​ត្រី​នៅ​ក្នុង​ស្រះ​នោះ ។ បន្ទាប់​ពី​ភ្ញាក់ផ្អើល​ប្រទះ​ឃើញ​សព​នគរបាល​មូលដ្ឋាន​បាន​ទាក់ទង​ហៅ​នគរបាល​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ​សព ។ តាម​ការ​ត្រូ​ត​ពិនិត្យ​សព​ពុំ​មាន​ស្លាកស្នាម​នោះ​ទេ ។ នគរបាល​ក៏​បាន​សន្និដ្ឋាន​ថា សព​បុរស​រូប​នោះ​ស្លាប់​ដោយសារ​តែ​លង់ទឹក ។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​ទៅ​ស្រុក​កំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ