ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែឃោរឃៅហើយ… កាត់​ដាច់​ក្បាល​​មនុស្ស

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សេចក្តី​រាយ​ការ​បឋមឱ្យ​​ដឹង​ថា ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅ​វេលា​​ម៉ោង​៧​ព្រឹក​​​ថ្ងៃ​ទី​២៥ សីហា នេះ ​ក្រោយមាន​​ករណី​សង្ស័យឃាតកម្ម​​សម្លាប់​​កាត់​ដាច់​ក្បាល​​មនុស្ស ហើយត្រូវគេប្រទះឃើញ​សព ស្ថិត​​នៅ​ចំណុច​​ស្ទឹង​រលា​ប្រោក…

ខេត្តពោធិ៍សាត់ ៖ សេចក្តី​រាយ​ការ​បឋមឱ្យ​​ដឹង​ថា ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅ​វេលា​​ម៉ោង​៧​ព្រឹក​​​ថ្ងៃ​ទី​២៥ សីហា នេះ ​ក្រោយមាន​​ករណី​សង្ស័យឃាតកម្ម​​សម្លាប់​​កាត់​ដាច់​ក្បាល​​មនុស្ស ហើយត្រូវគេប្រទះឃើញ​សព ស្ថិត​​នៅ​ចំណុច​​ស្ទឹង​រលា​ប្រោក ស្ថិត​នៅ​ភូមិ​ក្សេត្រ​បូ​រី ​ឃុំ​ស​ន្ត្រែ​ ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍បន្តថា ​សមត្ថ​កិច្ច​​​បាន​ទទួល​បាន​ព័ត៌​​មាន​ពី​ប្រជាពលរដ្ឋ​ដែល​បាន​រាយ​ការ​ណ៍​​ថា មាន​មនុស្ស​ស្លាប់​​ដាច់​ក្បាលបាត់ ​នៅ​ចំណុច​​ស្ទឹង​រលា​ប្រោកខាងលើ ទើប​កម្លាំង​ជំនាញ​ស្រុក-ខេត្ត ជំនាញ​ពេទ្យ​ខេត្ត​ នាំគ្នា​ចុះ​ពិនិត្យ​ទីកន្លែង​កើតហេតុតែម្តង ។ ​សាកសព​ត្រូវបាន​ស្គាល់​​​ឈ្មោះ ម៉ែ​ន ថា ភេទ​ប្រុស ​អាយុ​៥៧​ឆ្នាំ រស់នៅ​​ភូមិ​ត្រាំ​សេះ​ ឃុំ​បឹង​បត់​កណ្តោល​​ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

យោង​​សម្តី​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ យ៉​ម ហុ​ន និងប្រជាពលរដ្ឋ​ឈ្មោះ អឹ​ម សុខា ភេទ​ប្រុស​ បានឱ្យដឹង​ដែរ​​ថា ជន​រង​គ្រោះ​គឺ​មាន​ទំនាស់​ពាក្យ​សំដី​គ្នា​រវាង​ជាមួយ​ឈ្មោះ សយ សី ភេទ​ប្រុស អាយុ​៣៥ឆ្នាំ​ រស់​នៅ​ភូមិ​បឹង​ព្រៃ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍​សាត់ និងមនុស្ស​២​-៣​នាក់​ទៀត ។ ដូច្នោះ​ រឿង​នេះ​អាច​ជា​រឿង​គំនុំ ព្រោះ​ពី​មុន​ក្មួយ​ស្រីឈ្មោះ​សយ សី ធ្លាប់​ប្តឹង​ជន​រង​គ្រោះ​ ( ម៉ែ​ន ថា )​ពី​បទ​រំលោភ ហើយត្រូវ​ចៅក្រម​មិន​ឃុំខ្លួន ។

យ៉ាងណា​បន្ទាប់​ពី​ពិនិត្យ​សព សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជនសង្ស័យ​ទាំង​៣ ពាក់​ព​ន្ធ័​ករណី​ឃា​ត​កម្ម ដែល​អាច​ពាក់ព័ន្ធ​ជាមួយ​ជន​​សង្ស័យ​ដែលមានឈ្មោះខាងលើ ​ព្រោះពួកគេ​បាន​គេចខ្លួន​បាត់​អស់ហើយ ។ បច្ចុប្បន្ន សមត្ថ​កិច្ច​កំពង់​ដុតដៃដុតជើង​ស្រាវជ្រាវ​ តាម​ចាប់​ឃាតករ​នោះ​មក​វិញ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ