ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តអនុវត្តច្បាប់ច្បាប់ចរាចរណ៍ផ្លូវគោកលើម្ចាស់រថយន្តធុនយក្សបំផ្លាវផ្លូវលំជនបទ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកអភិបាលខេត្តចេញបញ្ជាឲ្យសមត្ថកិច្ចរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធិភាពដោយចាប់រថយន្តយីឌុបធុនយក្សដឹកអេតចាយបំផ្លាញផ្លូវផាកពិន័យ និងបិទឈប់ឲ្យមានរថយន្តធុនយក្សធ្វើចរាចរណ៍លើផ្លូវលំតាមជនបទបន្តទៀត ។ ការចេញបទបញ្ជានេះក្រោយពេលសាព័ត៌មាន កោះសន្តិភាព ចុះផ្សាយ នៅថ្ងៃទី២៤ ខែសីហា…

ខេត្តស្វាយរៀង ៖ លោកអភិបាលខេត្តចេញបញ្ជាឲ្យសមត្ថកិច្ចរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធិភាពដោយចាប់រថយន្តយីឌុបធុនយក្សដឹកអេតចាយបំផ្លាញផ្លូវផាកពិន័យ និងបិទឈប់ឲ្យមានរថយន្តធុនយក្សធ្វើចរាចរណ៍លើផ្លូវលំតាមជនបទបន្តទៀត ។ ការចេញបទបញ្ជានេះក្រោយពេលសាព័ត៌មាន កោះសន្តិភាព ចុះផ្សាយ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ អំពីរថយន្តយីឌុបធុនយក្សដឹកអេតចាយបំផ្លាញផ្លូវលំជាច្រើនខ្សែក្នុងស្រុកស្វាយជ្រំ ចាប់ពីផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ច្រករបៀងប៉ុស្តិ៍ព្រំដែនក្រសាំងជ្រំឃុំក្រួស ស្រុកស្វាយជ្រំ ។

លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានដាក់បទបញ្ជាឲ្យសមត្ថកិច្ចជំនាញរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធិភាព និងមិនអនុគ្រោះចំពោះម្ចាស់រថយន្តយីឌុបធុនធំដែលដឹកទំនិញល្មើសនឹងច្បាប់អនុញ្ញាតិ ដោយផាកពិន័យតាមច្បាប់កំណត់ ។

លោក ម៉ែន វិបុល អភិបាលខេត្តបានមានប្រសាសន៍ថា ពិន័យលើម្ចាស់រថយន្តដឹកអេតចាយបំផ្លាញផ្លូវទាំងនោះ ទី១-ចាប់រថយន្តហើយពិន័យឲ្យម្ចាស់រថយន្តជួសជុលផ្លូវសងរដ្ឋវិញ, ទី២-ធ្វើបារាស់ដាក់របាំងដែក កម្ពស់២,៥០ម៉ែត្រផ្សារជាប់មិនឲ្យរថយន្តយីឌុប ធុនធំធ្វើចរាចរណ៍លើផ្លូវលំជនបទទៀត, ទី៣-រកទីតាំងដាក់ប៉ុស្តិ៍ត្រួតពិនិត្យបច្ចេកទេសយានយន្តធុនធំគ្រប់ប្រភេទ បើរកឃើញថា មានបទល្មើសត្រូវចាប់ផាកពិន័យ និងកាត់ទ្រុងឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ។

ប៉ុន្តែមកដល់ថ្ងៃទី២៥ សីហា នេះធ្វើឲ្យមហាជនខកចិត្តហើយបានរិះគន់ថា រថយន្តយីឌុបធុនយក្សដឹកអេតចាយចំនួន៧គ្រឿងសមត្ថកិច្ចប៉ុស្តិ៍ព្រំដែនក្រួស ហៅថាច្រករបៀងក្រសាំងជ្រំ មិនបានឃាត់រថយន្តដឹកអេតចាយទាំងនោះទេ បែរជាឲ្យបើកត្រឡប់ក្រោយគេចបាត់អស់ ហើយពេលមន្រ្តីគណគណៈកម្មការត្រួតពិនិត្យបច្ចេកទេសយានយន្តមកដល់ឃើញតែរថយន្ត​យី​ឌុប​៥គ្រឿងផ្ទុកទំនិញពេញមកថ្មីទៀតក៏ចាប់ឃាត់ត្រួតពិនិត្យ ហើយបន្ទាប់មកក៏ឃើញមន្ត្រីទាំងនោះបើករថយន្តត្រឡប់ទៅវិញ រីឯរថយន្តដឹកទំនិញ៥គ្រឿងនោះនាំគ្នាចូលចតតាមផ្ទះប្រជាពលរដ្ឋនៅក្បែព្រំដែនដើម្បីរង់ចាំឱកាស់ដឹកទំនិញចេញទៅប្រទេសវៀតណាមបន្ត ។

ទាក់ទិនករណីខាងលើនេះមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងជាសមាជិកគណកម្មាត្រួតពិនិត្យបច្ចេកទេសយានយន្តខេត្តស្វាយរៀងដែលឈជើងតាមផ្លូវជាតិលេខ១បានឲ្យដឹងថា ក្រុមការងារចុះទៅដល់ឃើញតែរថយន្តដឹកទំនិញប្រាំគ្រឿង រកឃើញរថយន្តដឹកខុសបច្ចេកទេស ដឹកសំពីសំពោង១គ្រឿង ផាកពិន័យតាមច្បាប់ ហើយ៤គ្រឿងទៀតមិនបានដឹកសំពីងសំពោង ក៏អនុញ្ញាតិឲ្យធ្វើចរាចរណ៍ធម្មតា ។ រីឯរថយន្តដឹកអេតចាយ៧គ្រឿងផ្សេងទៀតមិនបានឃើញទេ ។

ទាក់ទិនករណីនេះដែរលោកមេប៉ុស្តិ៍ព្រំដែនគ្រួសបានឲ្យដឹងថា ក្រោយពីទទួលបទបញ្ជាពីលោកប្រធានវរៈការពារព្រំដែនមិនអនុញ្ញាតិឲ្យរថយន្តដឹកទំនិញធុនធំដឹកអេតចាយធ្វើចរាចរណ៍ឆ្លង​ដែន​ទៅប្រទេសវៀតណាមមកលោកក៏បានឲ្យម្ចាស់រថយន្តដឹកអេតចាយទាំងនោះ​បើក​ត្រឡប់​ថយ​ក្រោយវិញមិនដឹងថា ពួកគេបើកទៅណានោះទេ ។ ចុងក្រោយថ្នល់ខូចក្លាយជារណ្តៅគឺនៅតែខូច គ្មានអ្នកទទួលខុសត្រូវដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ