ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​ជននេះរួមនិង​គ្រឿងញៀ.ន​ជិត១​គីឡូ​ លើដី​ខណ្ឌ​សែន​សុខ​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​​​បឋម​ឱ្យ​ដឹងថា កាលពី​ថ្ងៃ​ទី​២៣ សីហា កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​កា​រិ​​យា​ល័យ​​ទី​៦នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​​​ស្ថិត​នៅ​ចំណុច​ផ្លូវលំមួយកន្លែង ​​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​​​បឋម​ឱ្យ​ដឹងថា កាលពី​ថ្ងៃ​ទី​២៣ សីហា កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​កា​រិ​​យា​ល័យ​​ទី​៦នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​​​ស្ថិត​នៅ​ចំណុច​ផ្លូវលំមួយកន្លែង ​​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍បន្តថា ជា​លទ្ធផលកម្លាំង​បាន​​ធ្វើការ​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉ា​ញ ច​ន្ថា ហៅ ទូច ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​-សង្កាត់​ខាងលើ ។

ក្នុង​នោះ​ សមត្ត​កិច្ច​បាន​ចាប់យក​វត្ថុ​តាងសារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ice)៧០០.១២ក្រាម (​ជិត​
១​គីឡូក្រាម​) ទូរស័ព្ទ​ដៃ​១​គ្រឿង និង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យនិង​វត្ថុ​តាង ត្រូវ​បាន​សមត្ថ​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាតាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ