ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ… ដោះលែង​លោក អ៊ុំ សំ​អាន ​​មានសេរីភាពវិញ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះមហាក្សត្រនៃ​ព្រះករុណាព្រះបាទ​​ សម្តេច​បរមនាថ នរោត្តម សីហ​មុនី កាលពី​ថ្ងៃ​ទី​២៥ សីហា នេះ បាន​​ត្រាស់​បង្គាប់​លើកលែងទោស​ដល់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ…

រាជធានី​ភ្នំពេញ ៖ ព្រះមហាក្សត្រនៃ​ព្រះករុណាព្រះបាទ​​ សម្តេច​បរមនាថ នរោត្តម សីហ​មុនី កាលពី​ថ្ងៃ​ទី​២៥ សីហា នេះ បាន​​ត្រាស់​បង្គាប់​លើកលែងទោស​ដល់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ
សំ​អាន ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ.​ស តាម​សំណើ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​កម្ពុជា ។

លោក អ៊ុំ សំ​អាន មាន​អាយុ​៤០​ឆ្នាំ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់ខ្លួន​ កាលពី​យប់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៦ បន្ទាប់​ពី​លោក​ត្រឡប់​មក​សហរដ្ឋអាមេរិក តាម​ជើង​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប ។

លោក អ៊ុំ សំ​អាន ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ចុះ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ (​លេខ​៥៤) សម្រេច​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​រយៈពេល២​ឆ្នាំ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​លាន​រៀល ក្រោម​ការ​ចោទ​ប្រកាន់​ចំនួន ពីរ​បទល្មើស​ គឺ​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​​ញុះញង់​ឱ្យ​មានការ​រើសអើង​.​តាម​មាត្រា​៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ នៃ ព្រះរាជាណាចក្រ​កម្ពុជា អំឡុង​ឆ្នាំ​២០១៥ រហូត​ដល់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៦ តាម​រយៈ​ការ​សរសេរ និង​ធ្វើ​អត្ថាធិប្បាយ ចោទប្រកាន់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ។

នៅ​ថ្ងៃ​ទី​២៥ សីហា ២០១៨ នេះ លោក រៀល សុ​ភិន ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​រាជ
ធានី​​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ទៅ​ប្រធាន​ពន្ធនាគារឱ្យ​ធ្វើការ​ដោះ​លែង​​ លោក អ៊ុំ សំ​អាន ឲ្យ​មាន​សេរី​ភាព​វិញ ។

អត្ថបទសរសេរ ដោយ