ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិ​បាល​ខេត្ត​សៀមរាប​ថ្មី នឹង​ប្រកាស​​ចូល​កាន់​តំណែង​​ជា​ផ្លូវការ​នៅថ្ងៃទី​២៩

10 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ មេបញ្ជាការ​តំបន់ប្រតិបតិ្ត​ការសិកសៀម​រាបលោកឧត្តម​សេនីយ៍ទោ ឃឹម ប៊ុនសុង នឹងឡើងកាន់​យកតំណែង​ជាអភិ​បាល​​ខេត្ត​សៀម​​​រាប នាពេលឆាប់ៗ​នេះជំនួស​លោកស៊ូ ភិរិន្ទ ដែលត្រូវ​ចូលនិវត្ត។

ការប្រកាស​ចូលកាន់តំណែង​ជាផ្លូវការនឹង​ត្រូវធ្វើឡើង​នៅថ្ងៃទី២៩ មេសា ២០១៣ ខាងមុខនេះ ក្រោមអធិបតី​ភាពលោក​ឧបនាយ​រដ្ឋ

ខេត្ត​សៀមរាប ៖ មេបញ្ជាការ​តំបន់ប្រតិបតិ្ត​ការសិកសៀម​រាបលោកឧត្តម​សេនីយ៍ទោ ឃឹម ប៊ុនសុង នឹងឡើងកាន់​យកតំណែង​ជាអភិ​បាល​​ខេត្ត​សៀម​​​រាប នាពេលឆាប់ៗ​នេះជំនួស​លោកស៊ូ ភិរិន្ទ ដែលត្រូវ​ចូលនិវត្ត។

ការប្រកាស​ចូលកាន់តំណែង​ជាផ្លូវការនឹង​ត្រូវធ្វើឡើង​នៅថ្ងៃទី២៩ មេសា ២០១៣ ខាងមុខនេះ ក្រោមអធិបតី​ភាពលោក​ឧបនាយ​រដ្ឋ​មន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួង​ការពារជាតិ នេះបើតាម​ការប្រាប់ដោយផ្ទាល់​របស់លោកឧត្តម​សេនីយ៍ ឃឹម ប៊ុនសុង ថ្ងៃទី២៦ នេះ។ លោក​​បាន​បន្ថែម​ថា តំណែង​ជា​មេបញ្ជាការយោធា​ខេត្តបច្ចុប្បន្នរបស់​លោកនឹងត្រូវជំនួស​ដោយលោកវរ​សេនីយ៍ឯក គង់ ស៊ី ដែលជា​មេបញ្ជា​ការរង និង​សេនា​ធិការ​​តំបន់​ប្រតិ​បត្តិ​ការខេត្ត។

អ្នកនាំពាក្យក្រសួង​មហាផ្ទៃ លោក​ឧត្តម​សេនីយ៍ខៀវ សុភក្តិ បានមាន​ប្រសាសន៍ប្រាប់​តាមទូរស័ព្ទថា ជុំវិញ​ការបរិ​ច្ឆេតនៃការ​ប្រកាស​ចូល​កាន់​តំណែង​​ជាអភិបាលខេត្ត​ថ្មីជំនួសលោក​ស៊ូ ភិរិន្ទ នេះលោកនៅ​មិនទាន់ទទួលបាន​លិខិតស្នាមជាក់​លាក់នៅ​ឡើយទេ ៕