ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ២ខ្នងត្រូវអគ្គីភ័យលេបត្របាក់ម៉ដ្ឋ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​មាន​ករណី​អគ្គី​ភ័យ​មួយ​បាន​កើតឡើង​លើ​ផ្ទះ​២​ខ្នង ស្មើ​២​ម្ចាស់ ដែល​ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ។​…

ខេត្តកំពង់ចាម ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​មាន​ករណី​អគ្គី​ភ័យ​មួយ​បាន​កើតឡើង​លើ​ផ្ទះ​២​ខ្នង ស្មើ​២​ម្ចាស់ ដែល​ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ។​

​តាម​ប្រភព​ពី​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រអាង​បានឱ្យ​ដឹង​ថា អគ្គី​ភ័យ​នេះ​ដំបូង​ឡើយ​បាន​កើតឡើង​ចេញពីផ្ទះ​ទី​១​ដែល​មាន​ម្ចាស់​ឈ្មោះ ឃៀង ពុង​ឡាយ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រួច​ក៏​បាន​រាលដាល​ទៅ​ផ្ទះ​ទី​២​តែ​ម្តង ដោយ​ក្នុង​ហេតុការណ៍​អគ្គី​ភ័យ​នេះ​នៅ​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ការ​ខូចខាត​ផ្សេង​ៗ​នោះ​ទេ គ្រាន់តែ​ដឹង​ថា ផ្ទះ​២​ខ្នង​ត្រូវ​អគ្គី​ភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​ដែល​សង្ស័យ​ថា កើតឡើង​ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង ។​

​តាម​ប្រភព​បានឱ្យ​ដឹង​ថា ខណៈ​ពេល​កើតហេតុ​លោក គួ​ច ចំរើន អភិបាលខេត្ត​កំពង់ចាម និង​លោក​ឧត្តមសេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បាន​ដឹកនាំ​កម្លាំង​បញ្ជា​ឱ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​៤​គ្រឿង​ចេញ​ប្រតិបត្តិ​ការណ៍​ពន្លត់អគ្គីភ័យ​ឆាបឆេះ​នេះ​បាន​រលត់​ជា​ស្ថាពរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ