ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​នំ​៤​កញ្ចប់​សោះ មិនគួរធ្វើដល់ថ្នាក់នេះ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ ៖ ព្រោះតែ​រឿង​នំ​៤​កញ្ចប់​សោះ​បណ្តាល​អោយ​បុរស​ពិការ​ម្នាក់​រង​នូវ​ការ​កាប់​ប្រហារ​ជា​ច្រើន​កាំបិត​ពី​សំណាក់​ជន​ដៃដល់​មួយ​រូប​ដែល​ប៉ុនប៉ង​សម្លាប់​ដោយសារ​តែ​ជន​រង​គ្រោះ​ឃើញ​ជន​ដៃដល់​លួច​នំ​របស់​ខ្លួន​ដែល​ដាក់​លក់​យក​ទៅ​អោយ​ចៅ​របស់​ខ្លួន ។​ ​ករណី​កាប់​ប្រហា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​យប់ ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨ នៅ​ភូមិ​តា​មិ​ញ ឃុំ​សង្កែ​សាទ​ប…

​ខេត្តកំពង់ស្ពឺ ៖ ព្រោះតែ​រឿង​នំ​៤​កញ្ចប់​សោះ​បណ្តាល​អោយ​បុរស​ពិការ​ម្នាក់​រង​នូវ​ការ​កាប់​ប្រហារ​ជា​ច្រើន​កាំបិត​ពី​សំណាក់​ជន​ដៃដល់​មួយ​រូប​ដែល​ប៉ុនប៉ង​សម្លាប់​ដោយសារ​តែ​ជន​រង​គ្រោះ​ឃើញ​ជន​ដៃដល់​លួច​នំ​របស់​ខ្លួន​ដែល​ដាក់​លក់​យក​ទៅ​អោយ​ចៅ​របស់​ខ្លួន ។​

​ករណី​កាប់​ប្រហា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​យប់ ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨ នៅ​ភូមិ​តា​មិ​ញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ យ៉ុ​ង កេ​ន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សុខ ហុ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ ។​

​លោក​វរសេនីយ៍ឯក ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​រង​នូវ​ការ​កាប់​ត្រូវ​ចំនួន​៦​កាំបិត​ផ្គាក់​ដោយសារ​តែ​ជន​ដៃដល់​ខឹង​នឹង​ជន​រង​គ្រោះ​ស្តីអោយ​រឿង​លួច​នំ​របស់​ខ្លួន​យក​ទៅ​អោយ​ចៅ ។​

​តាម​ការ​រៀបរាប់​របស់​សាច់ញាតិ​ជន​រង​គ្រោះ​បានអោយ​សមត្ថកិច្ច​ដឹង​ថា កាលពី​ថ្ងៃ​ទី​២១ សីហា ជន​ដៃដល់​បាន​មក​ផ្ទះ​ជន​រង​គ្រោះ​ដែល​មាន​ដាក់​លក់​នំ និង​ចាប់ហួយ​ពេក​នោះ​ទំនង​ង​ជា​អត់​ឃើញ​មនុស្ស ជន​ដៃដល់​បាន​លួ​យ​នំ​៤​កញ្ចប់​ស្រាប់តែ​ជន​រង​គ្រោះ​ឃើញ​ហើយ​ស្តីអោយ​របៀប​លេងសើច​ថា «​តា​ឯង​លួច​នំ​ខ្ញុំ​ប្រយ័ត្ន​ខ្ញុំ​ប្តឹង​អោយ​ប៉ូលិស​ចាប់​ដាក់គុក​» ។​

​ថា​ហើយ​ជន​រង​គ្រោះ​ក៏​នៅផ្ទះ​ដូច​ធម្មតា ហើយ​ជន​ដៃដល់​ក៏​ចេញ​បាត់​ទៅ ។ លុះ​មុន​ពេល​កើតហេតុ​ខណៈ​ជន​រង​គ្រោះ​កំពុង​នៅផ្ទះ​ជុំ​ប្រពន្ធ​ដូច​សព្វដង ស្រាប់​យែ​លេចមុខ​ជន​ដៃដល់​ក្នុង​ដៃ​កាន់​កាំបិត​ផ្គាប់​បាន​មក​កាប់​ប្រហារ​លើ​ជន​រង​គ្រោះ​៦​កាំបិត​ឃើញ​ដូច​ច្នោះ​ប្រពន្ធ​ជន​រង​គ្រោះ​ចូល​ទៅ​ជួយ​ក៏​ត្រូវ​ជន​ដៃដល់​កាប់​ត្រូវ​មួយ​កាំបិត​ផង​ដែរ បណ្ដាល​អោយ​រង​របួសធ្ងន់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​តែ​ម្តង ។​

​ក្រោយ​បង្ក​ជនសង្ស័យ​ក៏​ត្រូវ​បាន​ប្រជា​ការពារ និង​សមត្ថកិច្ច​ចូល​ទៅ​ឃាត់ខ្លួន ស្រាប់តែ​ជន​នេះ​បានកា​ប់ម​កលើ​សមត្ថកិច្ច​ទៀត​ផង​តែ​សំណាងល្អ​របូត​កាំបិត​ចេញពី​ដង​កុំ​អី​មិនដឹង​ជា​រង​របួស​មនុស្ស​ប៉ុន្មាន​នាក់​នោះ​ទេ ។ ក្រោយ​បង្ក​សមត្ថកិច្ច​បាន​នាំ​ខ្លួន​មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​និយាយ​ថា មូលហេតុ​ដែល​ខ្លួន​កាប់​ប្រហារ​ជន​រង​គ្រោះ​ដោយសារ​ខឹង​មាន​ជាង​ខ្លួន ហើយ​ម្យ៉ាងទៀត​ខ្លាច​ជន​រង​គ្រោះ​ប្តឹង​អោយ​សមត​ហ្ថ​កិច្ច​ឃាត់ខ្លួន​រឿង​លួច​នំ​៤​កញ្ចប់​កាលពី​ថ្ងៃ​ទី​២១ កន្លង​មក ។ លើស​ពី​នេះ​ទៅ​ទៀត​ជន​ដៃដល់​បាន​ប្រាប់​សមត្ថកិច្ច​ថា ឱ្យ​បាញ់​គាត់​ចោល​ទៅ បើ​មិន​បាញ់​ចោល​ទេ គាត់​នឹង​សម្លាប់​ខ្លួន​នៅ​ក្នុុុុុុុ​ង​គុក​ជាក់​ជា​មិន​ខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ