ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​បាត់​…​ជិត​៥​តោន មាន​ដល់​ទៅ​២២​មុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី២៥ សីហា បានចុះបង្ក្រាបទីតាំងលួចផលិតវេចខ្ចប់ សាប៊ូ និងគ្រឿងសម្អាងក្លែងក្លាយ ចំនួន២២មុខ ប្រមាណជិត៥តោន នៅភូមិជ្រៃកោង…

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី២៥ សីហា បានចុះបង្ក្រាបទីតាំងលួចផលិតវេចខ្ចប់ សាប៊ូ និងគ្រឿងសម្អាងក្លែងក្លាយ ចំនួន២២មុខ ប្រមាណជិត៥តោន នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ការបង្ក្រាបនោះដោយមានការដឹកកម្លាំងដោយឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ច ក្រោមការសហការជាមួយមន្ដ្រីក្រសួងសុខាភិបាល ក្រសួងឧស្សាហ៍កម្ម និង អាជ្ញាធមូលដ្ឋាន ដែលមានការសម្របសម្រួលពីសំណាក់លោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ ចាន់ វ៉ាន់ធឿន បានបង្ហើបឲ្យដឹងថា ទីតាំងលួចលាក់កែច្នៃ វេចខ្ចប់ និង ផលិតសាប៊ូ និងគ្រឿងសម្អាងខាងលើនេះត្រូវបានហាមឃាត់រឹបអូសវត្ថុតាងរក្សាទុកដើម្បីចាំធ្វើការដុតបំផ្លាញចោល និងអាចបិទទីតាំងនោះជាបណ្តោះអាសន្នរង់ចាំការសម្រចរបស់តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ