ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារដាច់ខំរត់ចេញទៅហើយបែរជាដួលសង្កត់បាក់.កស្លា.ប់ទៅវិញ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរសម្នាក់នាំប្រពន្ធទៅអារឈើនៅក្បែរស្រែរបស់ខ្លួនមិនប្រយ័ត្នត្រូវឈើសង្កត់ពីលើបណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង យ៉ាងអាណោចអាធ័មកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅចំណុច ត្រពាំងអង្រ្គងភូមិរំចេក ឃុំស្វាយលើ…

ខេត្តសៀមរាប ៖ បុរសម្នាក់នាំប្រពន្ធទៅអារឈើនៅក្បែរស្រែរបស់ខ្លួនមិនប្រយ័ត្នត្រូវឈើសង្កត់ពីលើបណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង យ៉ាងអាណោចអាធ័មកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅចំណុច ត្រពាំងអង្រ្គងភូមិរំចេក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើបានប្រាប់ទូរស័ព្ទនៅវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នេះថា មុនពេលកើតហេតុជនរងគ្រោះបានយកម៉ាស៊ីនអារឈើហើយនាំប្រពន្ធទៅកាត់ឈើក្បែរស្រែរបស់ខ្លួនស្ថិតនៅចំណុចត្រពាំងអង្រ្គងភូមិរំចេក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ពេលកំពុងកាត់ឈើផ្នែកខាងគល់ដាច់ ជនរងគ្រោះបានគេចចេញពីទីនោះហើយទៅបុកនឹងឈើផ្សេងទៀតដួលអុកគូថទៅនឹងដីពេលនោះ ឈើដែលកំពុងតែដួលទាក់ និងដើមផ្សេងទៀតក៏វិលមកដួលសង្កត់លើជនគ្រោះបណ្ដាលឱ្យបាក់.ក និងបាក់ដៃខាងឆ្វេងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។

លោកបានបន្តទៀតថា ជនរងគ្រោះមានឈ្មោះ រ៉ន ហ៊ុំ ភេទប្រុសអាយុ៤៧ឆ្នាំ នៅភូមិរំចេក ឃុំស្វាយលើ ស្រុកស្វាយលើខេត្តសៀមរាប ។ តាមការបំភ្លឺពីប្រពន្ធជនរងគ្រោះ ឈ្មោះ ឡុំ ឡន ដែលបានឃើញហេតុការណ៏ផ្ទាល់ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ប្តីរបស់គាត់ បាននាំគាត់មកកាត់ឈើ ១ដើមនៅក្បែរស្រែ ខណៈពេលនោះ ប្តីគាត់ក៏បានយកម៉ាស៊ីនអារឈើ ទៅកាត់ពីគល់មុន ហើយក៏បានដាច់ រួចគាត់ក៏រត់ចេញពីទីនោះ ដោយពុំបានមើលក្រោយស្រាប់តែដួលហើយឈើដែលកាត់រួចក៏ដួលមកលើគាត់បណ្តាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ។ អ្នកស្រី បានរៀបរាប់បន្តថា ប្តីរបស់គាត់ពិតជាស្លាប់ដោយឈើដួលសង្កត់ពីលើពិតមែន មិនមែនជាករណីឃាតកម្ម ឬក៏មានអ្នកផ្សេងលួចសម្លាប់ដែរ ។

តាមការពិនិត្យរបស់នគរបាលប៉ុស្តិ៏ស្វាយលើ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយលើ គឺបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារឈើដួលសង្កត់ពិតប្រាកដមែនពុំពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ ។ បច្ចុប្បន្នត្រូវបានកម្លាំងជំនាញនាំយកសាកសពជនរងគ្រោះទៅផ្ទះ និងប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យនៅភូមិ-ឃុំខាងលើទៅតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ