ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​​ភូមិ​ដាច់​ស្រ​យាល​​មួយ​ គឺមហាវេទនាខ្លាំងណាស់…​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ​សេចក្តីរាយការណ៍ឱ្យដឹងថា ភូមិ​ដាច់​ស្រ​យាល​​មួយ​​ ដោយសារ​គ្មាន​សាលា​ និង​គ្រូ​គ្រប់គ្រាន់ ​អ្នក​ស្រុកបាន​​បង្ខំចិត្ត​ឱ្យ​​កូនចៅ​ទៅ​រៀន​ក្រោម​គុម្ព​ប្ញស្សី​ជាមួយ​អ្នកគ្រូ​ស្ម័គ្រចិត្ត​ម្នាក់​ ។ បើ​សិនជា​មេឃ​មិន​ប្រណីធ្លាក់​​ភ្លៀង ត្រូវតែ​​ប្តូរទៅ​រៀន​នៅ​​ក្នុងផ្ទះ​អ្នកស្រុក​ដែល​​ម្ចាស់​មិន​នៅ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ​សេចក្តីរាយការណ៍ឱ្យដឹងថា ភូមិ​ដាច់​ស្រ​យាល​​មួយ​​ ដោយសារ​គ្មាន​សាលា​ និង​គ្រូ​គ្រប់គ្រាន់ ​អ្នក​ស្រុកបាន​​បង្ខំចិត្ត​ឱ្យ​​កូនចៅ​ទៅ​រៀន​ក្រោម​គុម្ព​ប្ញស្សី​ជាមួយ​អ្នកគ្រូ​ស្ម័គ្រចិត្ត​ម្នាក់​ ។ បើ​សិនជា​មេឃ​មិន​ប្រណីធ្លាក់​​ភ្លៀង ត្រូវតែ​​ប្តូរទៅ​រៀន​នៅ​​ក្នុងផ្ទះ​អ្នកស្រុក​ដែល​​ម្ចាស់​មិន​នៅ​ ។ ​

សេចក្តីរាយការណ៍​ឱ្យ​ដឹងថា ​មាន​រយៈ​ពេល​៣ឆ្នាំ​មក​ហើយ ​មើលទៅ​ពិ​ត​ជា​គួរឱ្យ​​អាណិត​ខ្លាំង​ណាស់​។ ​ទី​តាំង​សាលា​ដ៏​​កំសត់​នេះ ​ស្ថិត​ក្នុង​ចំណុច​ព្រៃប្ញ​ស្សី​ ចំណុះ​ឱ្យ​​ភូមិ​​និង​ឃុំ​ទួល​ពង្រ ​ស្រុក​ម៉ា​ឡៃ ​ដែល​នៅ​ទីនោះ​មាន​សិស្ស​ប្រុស​-ស្រី ​រៀន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ចុះ ​ប្រមាណ​ជាង​៥០​នាក់​ ។​

ជួប​ផ្ទាល់​ជាមួយ​អ្នកស្រុក​និយាយ​ថា​ កូន​ៗ​​​ពួក​គាត់​រៀន​ទាំង​លំបាក​បែប​នេះ​រយៈពេល​៣​ឆ្នាំ​មក​ហើយ​ៗ​មាន​សាលា​២ទីតាំង​ ត្រូវ​ច​ល័ត ​​ពោល​បើ​មេឃ​អំណោយផល​ ព្រះ​ភិ​រុណ​មិន​បង្អុរទេ ​សិស្ស​ៗ​ទាំងអស់អាច​​រៀន​ក្រោម​គុ​ម្គប្ញ​ស្សី ​តែបើ​មេឃ​ភ្លៀង​សិស្ស​ត្រូវ​នាំ​គ្នា​ទៅ​រៀន​ក្នុងផ្ទះ​មួយ​ដែល​ម្ចាស់​មិន​នៅ​ ។

​បុរស​ចំណាស់​ និង​ជា​អតីត​​គ្រូបង្រៀន​ស្ម័គ្រចិត្ត​មុនគេ​ តែ​បច្ចុប្បន្ន​សម្រាក​និង​មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ ​ឈ្មោះ​ជា​ វ៉ា​រិ​ន ​អាយុ​៥០​ឆ្នាំ បាន​​ប្រាប់កោះសន្តិភាព​​ថា​ សិស្ស​ក្នុងភូមិ​របស់​គាត់​រៀន​ក្រោម​គុម្ព​ឬ​ស្សី​ដូច​ឃើញ​ទិដ្ឋភាព​ជាក់ស្តែង៣​ឆ្នាំ​ ហើយ​ៗ​សិស្ស​ក៏​ជួប​ការ​លំបាក​ខ្លាំង ​ព្រោះ​មក​ពី​ផ្ទះ​នាំ​គ្នា​ដើរ​កាត់​ព្រៃ​ទៅ​កាន់​សាលា​គ្រប់​គ្នា​ខែវស្សា​សិស្ស​ ត្រូវ​ឆ្លង​កាត់ទឹក​ និង​ភក់​ ។

​គាត់​បន្ត​ថា ​សាលារៀន​ថ្ម​មាន​១ខ្នង ​ស្មើ​និង​៥​បន្ទប់ ​គឺ​សាលា​បឋម​សិក្សា​ភ្នំ​យាយ​សំ​ ស្ថិត​នៅ​ចំណុច​​ភូមិ​ថ្មី​ប៉ុន្តែ​ឆ្ងាយ​ប្រហែល​៥គីឡូម៉ែត្រ​ ពី​ភូមិ​ពួក​គាត់​រស់នៅ​ ។​ អ្នកស្រុក​និយាយ​ថា​ មិន​អាច​ឲ្យ​កូនចៅ​ទៅ​រៀន​សាលា​ខាងលើ​បាន​ទេ​ ព្រោះជា​​រដូវវស្សា​មាន​ជំនន់​ទឹកភ្លៀង​ រដូវប្រាំង​ត្រូវ​ដើរ​កាត់​ព្រៃ​ មិន​មាន​សុ​វត្ថិ​ភាព​ពោល​ គឺ​មិន​ទាន់​មាន​ផ្លូវ​ធ្វើ​ដំណើ​ឡើយ​ ។​

អ្នកគ្រូ​យ៉ិ​ន ​ចិន្តា ​អាយុ​39​ឆ្នាំ​ ដែល​ជា​គ្រូ​ស្ម័គ្រចិត្ត​បង្រៀន​សិស្ស​នៅ​ចំណុច​កើតហេតុ​និយាយ​ថា ​មិនមែន​តែ​សិស្ស​ទេ​ ដែល​ជួប​ការ​លំបាក​គាត់​ ក៏​​ដូច​គ្នា​ដែរ ​ត្រូវ​ដើរ​កាត់​ព្រៃ​ទៅ​បង្រៀន​សិស្ស​ព្រឹកល្ងាច​ចម្ងាយ​ដី​ជិត២​គីឡូម៉ែត្រ ​ដែល​កន្លែង​ខ្លះ​​ជា​ផ្លូវ​មាន​បន្លា​ហើយ​គាត់​ថា បើ​ខែវស្សា​កន្លែង​ខ្លះ​ត្រូវ​ឆ្លង​ទឹក​សើម​អស់​សំលៀក​បំពាក់​ក៏​​មាន​ដែរ ​។

ជុំវិញ​ករណី​នេះ​ លោក​គង់ ​សា​រឿ​ន ​នាយក​សាលា​បឋម​សិក្សា​ភ្នំ​យាយ​សំ បាន​​ប្រាប់​តាម​ទូរស័ព្ទ​ថា ​ករណី​ខាងលើ​ គឺ​ពិតជា​កើត​មាន​មែន​។ ​លោកនាយក​សាលា​បន្ត​ថា​ ជា​កា​ពិត​សាលា​របស់​គាត់​មាន៥​បន្ទប់ ​មាន​គ្រូ​២នាក់​ ជា​គ្រូ​កិច្ចសន្យា​និ ង​មាន​សិស្ស​១០៧​នាក់​ (ស្រី​៥១) ​រៀន​ទាំង​ព្រឹក​ ទាំង​ល្ងាច ​។

​លោកនាយក​បន្ត​ទៀត​ថា ​សាលា​គាត់​នៅ​ខ្វះ​សិស្ស​នៅឡើយ​ ប៉ុន្តែ​សិស្ស​ៗ​ដែល​ជួប​ការ​លំបាក​ ហើយ​រៀន​នៅ​ក្រោម​គុម្ព​ប្ញ​ស្សី​នោះ​ មិន​អាច​ទៅ​ចូលរួម​បាន ​ព្រោះ​គ្មាន​ផ្លូវ​ហើយ​ដើរ​កាត់​ព្រៃ ​និង​មាន​ចម្ងាយ​ដី​ជិត​៥គីឡូម៉ែត្រ ​។ ​យ៉ាងណា​ក៏ដោយ​ នាយក​សាលា​រូប​នេះ​ អះអាង​ថា ​គាត់​និង​ធ្វើ​របាយ​ការ​ណ៍ស្តីពី​​សិស្ស​ដែល​រៀន​ក្រោម​គុម្ពប្ញ​ស្សី​នេះ ​និង​អ្នកគ្រូ​យ៉ិ​ន​ ចិន្តា​ បញ្ជូន​ទៅ​ការិយាល័យ​អប់រំ​ ដើម្បី​ឱ្យ​ថ្នាក់លើ​ បានដឹង​និង​សុំ​ឱ្យ​​អ្នកគ្រូ​ម្នាក់​នេះ ​បាន​ទៅ​ជា​គ្រូ​កិច្ចសន្យា​នៅ​សាលា​របស់​គាត់ ​ប៉ុន្តែ​បង្រៀន​នៅ​​កន្លែង​ដដែល​ ពិសេស​ដើម្បី​ឱ្យ​​រាជរដ្ឋាភិបាល​ ជួយ​ប្រាក់​ឧបត្ថម្ភ​ដល់​អ្នកគ្រូ​ម្នាក់​នេះ​តែ​ម្តង​។ ​

ពលរដ្ឋក៏​​ដូច​ជា​សិស្ស​ៗ​និង​អ្នកគ្រូ​យ៉ិ​ន​ចិន្តា​ បានសុំ​​ធ្វើការ​អំពាវនាវ​សុំ​ថ្នាក់លើ​ មេត្តា​ជួយ​ទី​១-​គឺ​សុំ​សាលា​រៀន​១​ខ្នង ​ដើម្បី​ឱ្យ​​ទំពាំង​ស្នងប្ញ​ស្សី ​នៅ​ក្មេងខ្ចី​ពេញ​ភូមិ​បាន​រៀនសូត្រ​ ​ទី​២-​គឺ​ផ្លូវ​ដែល​បច្ចុប្បន្ន​ពួក​គាត់​កំពុង​ជួប​ការ​លំបាក​ ។

​គួរ​បញ្ជាក់​ថា​ ពី​ដងផ្លូវ​ជាតិ​លេខ​៥៩ ​ឆ្ពោះទៅ​ចំណុច​ភូមិ​ព្រៃ​ប្ញ​ស្សី​និង​ទៅ​ចំណុច​ផ្សេង​ៗ​ មាន​ចម្ងាយ​ដី​ជិត​២០​គីឡូម៉ែត្រ​ ពលរដ្ឋ​ដែល​ឆ្លងកាត់​ទៅ​ដងផ្លូវ​ជាតិ​ ឬ​ទៅ​ផ្សារ​ដើម្បី​ទិញ​ម្ហូបអាហារ​ ឬ​ទៅ​រក​ពេទ្យ​ត្រូវ​ជិះ​​គោ​​យន្ត ​ឬ​រថយន្ត​ដឹក​កសិផល​ ព្រោះ​បើ​មាន​ភ្លៀង​ធ្លាក់​មិន​អាច​ដើរ​ ឬ​ជិះ​ម៉ូតូ​បាន​ទេ គឺ​​រអិល​និង​​មាន​ជ​ង្ហុ​ក
​​ធំ​ៗ ​ពោល​ដងផ្លូវ​ មាន​តែ​ដី​គ្មាន​ក្រួស ​និង​ថ្ម​ឡើយ​ ។ ​

អត្ថបទសរសេរ ដោយ