ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់គិតថា… បានគ្រប់ហើយក្របី៤ក្បាលហ្នឹង…!

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត នៅ​មិន​ទាន់​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​ពាក់ព័ន្ធ​នឹង​ការ​លួច​ក្របី​ទៅ​កាន់​សាលា​ដំបូង​នៅឡើយ​ទេ ដោយ​ប្រាប់​ថា​កំពុង​សាកសួរ​នៅឡើយ ។ លោក ពេ​ជ…

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត នៅ​មិន​ទាន់​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​ពាក់ព័ន្ធ​នឹង​ការ​លួច​ក្របី​ទៅ​កាន់​សាលា​ដំបូង​នៅឡើយ​ទេ ដោយ​ប្រាប់​ថា​កំពុង​សាកសួរ​នៅឡើយ ។

លោក ពេ​ជ រ៉ី នាយការិយាល័យ​នគរបាលព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​ឲ្យ​ដឹង​ថា នៅព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ជនសង្ស័យ​ចំនួន៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួច​ក្របី​ពី​ខេត្ត​ពោធិ៍សាត់ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង នៅ​មិន​ទាន់​បញ្ជូន​ទៅ​សាលាដំបូង​នៅឡើយ​ទេ គឺ​កំពុង​សាកសួរ ។
ទោះជា​យ៉ាងនេះ​ក្តី លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញបាន​សុំ​ពន្យារពេល​នៃ​ការ​សាកសួរ​ទៅ​កាន់​តុលាការ​​តាម​នីតិវិធី​រួច​ហើយ​ដែរ ។

សូម​រំឭក​ថា ជនសង្ស័យ​ជា​មុខសញ្ញា​លួច​ក្របីចំនួន​៣​នាក់ ត្រូវ​នគរបាល​ស្រុក​ទឹកផុស​ស្ទាក់​ចាប់​បាន​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀលថ្ងៃ​ទី​២២ ខែសីហា នៅ​ចំណុច​ភ្នំ​ក្រញាញ់ ក្នុងភូមិដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខណៈ​ពួក​គេ​កំពុង​ដឹក​ក្របី​ចំនួន​៤​ក្បាល ដែល​លួច​បាន​ពី​ខេត្តពោធិ៍សាត់ ឆ្លងកាត់​ទឹកដី​ខេត្តកំពង់ឆ្នាំង ។ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មាន ៖

១-​ឈ្មោះ រឿ​ន វី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មគោល ឃុំ​ចោម​ចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ
២-​ឈ្មោះ ហ៊ី​ម លី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម រស់នៅ​ភូមិ​ត្បែង​ប្រគាប ឃុំ​កញ្ជរ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ និង៣-​ឈ្មោះ អូន គុន ភេទ​ប្រុស រស់នៅ​ភូមិពោធិ៍ ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ ។

ចំពោះ​វត្ថុ​តាង​ដែល​រឹបអូស​មាន ក្របី​ចំនួន​៤ក្បាល​(​ញី​៣​ក្បាល​) និង​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ចំនួន​២​គ្រឿង ។ តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ជា​មុខសញ្ញា
ចាស់ ធ្លាប់​លួច​គោក្របី​នៅ​ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ដាក់​ពន្ធនា​គារ
​ជា​ច្រើន​លើក រហូត​មាន​រូបថត​ដាក់​តាំងនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ