ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​វាយប្រហារ​ភាគ​ខាងលិច​ជប៉ុន​បាត់​ខ្លួន​មនុស្ស៣​នាក់

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ព្យុះ​ទី​ហ្វុ​ង CIMARON នាថ្ងៃ​ទី​២៤ ​សីហា បោកបក់​លើ​ភាគ​ខាងលិច​ជប៉ុន បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង មុន​ពេល​វា​ចាកចេញ​ទៅ​សមុទ្រ​វិញ ហើយ​តម្រង់​ឆ្ពោះទៅ​កាន់​កោះ​ហុ​ក​កៃ​ដូ​ភាគ​ខាងជើង​ប្រទេស​…

ប្រទេស​ជប៉ុន ៖ ព្យុះ​ទី​ហ្វុ​ង CIMARON នាថ្ងៃ​ទី​២៤ ​សីហា បោកបក់​លើ​ភាគ​ខាងលិច​ជប៉ុន បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង មុន​ពេល​វា​ចាកចេញ​ទៅ​សមុទ្រ​វិញ ហើយ​តម្រង់​ឆ្ពោះទៅ​កាន់​កោះ​ហុ​ក​កៃ​ដូ​ភាគ​ខាងជើង​ប្រទេស​ ។

ទូរទស្សន៍​ NHK ​ជប៉ុន​រាយការណ៍​ថា និស្សិត​៣​នាក់​ត្រូវ​រលក​ធំ​នាំ​យក​ទៅ​បាត់ ពេល​បោក​ច្រាំង​នៅ​កន្លែង​កម្សាន្ត​មាត់សមុទ្រ​សីុ​ហ្សូ​អូ​កា​កោះ​ហុ​ន​ស៊ូ​ ។​ ស្បែកជើង ថង់​ស្ពាយ ​និង​ទូ​រស័ព្ទ​ពួក​គេ​ត្រូវ​បាន​រក​ឃើញ​នៅ​មាត់សមុទ្រ ​។

ទោះបី​មានការ​យឺតយ៉ាវ​ក្នុង​ការ​ដឹក​ជ​ញ្ចូ​ន ព្រមទាំង​ការ​ខូចខាត​មួយ​ចំនួន តំបន់​នោះ​ហាក់ដូចជា​រួច​ផុត​ពី​ការ​បំផ្លិចបំផ្លាញ​និង​ការ​បាត់បង់​ធ្ងន់ធ្ងរ​ដូច​កាលពី​ទឹកជំនន់​នៅ​ទីនោះ​កាលពីដើម​ខែកក្កដា​ ។

យោង​តាម​ផ្នែក​ឧតុនិយម​ថា ព្យុះ​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​២១០​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​ក្រុង​វ៉ា​ហ្សីុ​ម៉ា​តំបន់​អីុ​សីុ​កា​វ៉ា​នា​វេលា​ម៉ោង​៩​ព្រឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ