ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ដោយ​កាំបិត​ជិត​ក្រុងប៉ារីស

5 ឆ្នាំ មុន

ប្រទេស​បារាំង ៖ អាជ្ញាធរ​មូលដ្ឋាន​និយាយ​ថា មនុស្ស​២​នាក់​ស្លាប់​ហើយ​ម្នាក់​ទៀត​រង​របួសធ្ងន់​នា​ឱកាស​នៃ​ការ​វាយប្រហារ​ដោយ​កាំបិត កាលពី​ថ្ងៃ​ទី​២៣ សីហា នៅ​ទីក្រុង TRAPPES ខេត្ត​YVELINES ក្បែរ​ក្រុងប៉ារីស…

ប្រទេស​បារាំង ៖ អាជ្ញាធរ​មូលដ្ឋាន​និយាយ​ថា មនុស្ស​២​នាក់​ស្លាប់​ហើយ​ម្នាក់​ទៀត​រង​របួសធ្ងន់​នា​ឱកាស​នៃ​ការ​វាយប្រហារ​ដោយ​កាំបិត កាលពី​ថ្ងៃ​ទី​២៣ សីហា នៅ​ទីក្រុង TRAPPES ខេត្ត​YVELINES ក្បែរ​ក្រុងប៉ារីស ។​

​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ខេត្ត YVELINES លោក JEAN JACQUES BROT គូសបញ្ជាក់​ថា ជន​នោះ​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់ ពេល​រូបគេ​ប៉ុនប៉ង​ចាក​ចេញពី​កន្លែង​លាក់ខ្លួន ក្រោយ​ការ​វាយប្រហារ ។​

​គេ​បាន​ស្រែក​ពាក្យ​ថា ALLAHOU AKBAR ព្រះ​អាល់​ឡា​ហ៍​ជា​ធំ​ពេល​វាយប្រហារ ។ រូបគេ​កាលពីមុន​ធ្លាប់​ត្រូវ​កាត់ទោស​ពី​បទ​ទាក់ទិន​ភេរវកម្ម ។​

​យោង​តាម​ទូរទស្សន៍​ BFMTV ​ថា​ជន​រង​គ្រោះ​ដោយ​ការ​វាយប្រហារ​គឺ​ម្ដាយ​ និង​ប្អូនស្រី​របស់​គេ ហើយ​ទោះ​ជន​នេះ​មាន​ប្រវត្តិ​រ៉ា​ឌី​កាល់​និយម តែ​ទំនាស់​គ្រូ​សារ​ហាក់ដូចជា​មូលហេតុ​នៃ​សោកនាដកម្ម​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ