ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​រើស​នាយក​រដ្ឋមន្ត្រី​ទី​៧​រយៈពេល​តែ​១១​ឆ្នាំ

5 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី ៖ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក MALCOLM TURNBULL ដែល​កាន់​តំណែង​នោះ​ពី​ខែកញ្ញា ឆ្នាំ​២០១៥​ មក ទើបតែ​ខ្ទាត​ចេញពី​តំណែង​របៀប​គ្នា​ដែល​លោក​ធ្លាប់​បាន​ធ្វើ​ដើម្បី​ផ្ដួលរំលំ​អ្នក​កាន់​អំណាច​មុន លោក…

ប្រទេស​អូស្ត្រាលី ៖ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក MALCOLM TURNBULL ដែល​កាន់​តំណែង​នោះ​ពី​ខែកញ្ញា ឆ្នាំ​២០១៥​ មក ទើបតែ​ខ្ទាត​ចេញពី​តំណែង​របៀប​គ្នា​ដែល​លោក​ធ្លាប់​បាន​ធ្វើ​ដើម្បី​ផ្ដួលរំលំ​អ្នក​កាន់​អំណាច​មុន លោក TONY ABBOTT ។​

​ខណៈ​ដែល​គណបក្ស​សេរីនិយម​ហាក់ដូចជា​ចាញ់​ប្រៀប​គណបក្ស​ការងារ​ក្នុង​ការ​ស្ទាបស្ទង់​មតិ​នានា ទើប​អតីតរដ្ឋមន្ត្រី​មហាផ្ទៃ​លោក PETER DUTTON នាំ​ឲ្យ​មាន​ចលនា​កម្ចាត់​លោក​MALCOLM TURNBULL ក្នុង​ផ្ទៃ​គណបក្ស ។ ក្រោយ​បក្ស​ប្រហារ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក​SCOTT MORRISON ក្លាយជា​នាយក​រដ្ឋមន្ត្រី​ទី​៧​របស់​អូស្ត្រាលី រយៈពេល​ត្រឹមតែ​១១​ឆ្នាំ ។​

​ការ​បោះ​ឆ្នោត​ផ្ទៃក្នុង​ជ្រើសតាំង​រូប​លោក​ដោយ​៤៥​សំឡេង​គាំទ្រ ទល់​នឹង​៤០​សំឡេង​សម្រាប់​លោក PETER DUTTON ដែល​ទទួលស្គាល់​បរាជ័យ​របស់​លោក ។ ក្រោយ​ការ​បោះ​ឆ្នោត​លោក​អះអាង​ថា ជំហរ​របស់ខ្ញុំ​ពេល​នេះ​គឺ​សម្ដែង​ភាព​ស្មោះត្រង់​ដាច់ខាត​ចំពោះ​លោក SCOTT MORRISON ។​

​លោក MALCOLM TURNBULL​បាន​សម្រេច​ដកខ្លួន​ថយ​ចេញពី​នយោបាយ ។ ចំណែក​អតីត​នាយក​រដ្ឋមន្ត្រី​លោក​ TONY ABBOTT​ ដែល​តាម​មើលទៅ​ជា​អ្នក​នាំអាទិ៍​ឲ្យ​មាន​បក្ស​ប្រហារ​យល់​ថា ពេល​នេះ​ជា​ពេល​ចាំបាច់​ដើម្បី​ជួយ​សង្គ្រោះ​រដ្ឋាភិបាល ខណៈ​សល់​ពេល​មិន​ដល់​១​ឆ្នាំ​ទៀត​ផង​ដល់​ការ​បោះ​ឆ្នោត​សភា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ