ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប​ញ្ហា​ប្លុក​ឧស្សាហ​កម្ម​កា​អឺ​សុង​ក្រុង​ព្យុង​យ៉ាង​បដិ​សេធ​សំណើ​ក្រុង​សេ​អ៊ូល​​

10 ឆ្នាំ មុន

ប្រទេស​កូរ៉េខាង​ជើង​កាល​ពី​ថ្ងៃ​ទី​២៦ មេសា​ បាន​បដិ​សេធ​​​ឱសាន​វាទ​របស់​កូរ៉េ​ខាង​ត្បូង​ ដែល​អំពាវ​នាវ​​​ឱ្យ​បើក​ការ​ចរចា​សម្រាប់​បើក​​ឡើង​វិញ​នូវ​សកម្ម​​ភាព​ក្នុង​ប្លុក​ឧស្សាហ​កម្ម​​អន្តរ​កូរ៉េ​ កា​អឺ​សុង ដែល​ក្រុង​ព្យុង​យ៉ាង​​បាន​បិទ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣​​ មេសា​មក​ ខណៈក្រុង​សេ​អ៊ូល​​បាន​គំរាម​ដក​ខ្លួន​ថយ​​​​ចេញ​ពី​ទីនោះ​ជា​ស្ថា​ពរ ។

កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​២៥ មេសា ទុក​​ពេល​២៤​ម៉ោង​ដល់​របប​កូរ៉េ​ខាង​ជើង​​ឱ្យ​ទទួល​យក​សំណើ​ចរចា​នេះ​ បើ​ពុំ​ដូច្នេះ​ទេ​នឹង​​ចាត់​វិធាន​ការ​ចាំ​បាច់​នានា ។គណៈ​កម្មា​ធិការ​ការ​ពារ​ជាតិ​កូរ៉េ​ខាង​ជើង​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​ដក​ស្រង់​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​​កូរ៉េ​ខាង​ត្បូង​ YONHAP បាន​ឆ្លើយ​តប​កាល​ពី​ថ្ងៃ​ទី​២៦ មេសា​ថា «​ប្រសិន​បើ​ពួក​អា​យ៉ង​កូរ៉េ​ខាង​ត្បូង​​បន្ត​ធ្វើ​ឱ្យ​សភាព​​ការណ៍​កាន់​តែ​​ធ្ងន់​​ធ្ងរ​ នោះ​​យើង​នឹង​ចាត់​វិធាន​ការ​ចុង​ក្រោយ​ និង​ធ្ងន់​​ធ្ងរ​​ទាំង​ឡាយ​» ។

កូរ៉េ​ខាង​ជើង​​ហាម​ឃាត់​មិន​ឱ្យ​ពល​រដ្ឋ​កូរ៉េ​ខាង​ត្បូង​​ចូល​ក្នុង​ប្លុក​ឧស្សាហ​កម្ម​​កា​អឺ​សុង​ ស្ថិត​នៅ​ក្នុង​ដែន​ដី​ខ្លួន ចម្ងាយ​ប្រមាណ​ជា​១០​គីឡូ​ម៉ែត្រពី​ព្រំ​ែដន​​ ចាប់​ពី​ថ្ងៃទី​៣ មេសាមក​ ហើយ​បាន​​ដក​ពល​ករ​របស់​ខ្លួន​៥.៣០០​នាក់​មិន​ឱ្យ​ធ្វើ​ការ​​ក្នុង​ប្លុក​ឧស្សា​ហ​កម្ម​​នេះ​ ខណៈ​មាន​ភាព​តាន​តឹង​ខ្លាំង​បំផុត​នៅ​ឧប​ទ្វីប​កូរ៉េ​ ។

ការ​ព្រមាន​របស់​កូរ៉េ​ខាង​ត្បូង​ គឺ​​ថា​ក្រុង​សេ​អ៊ូល​​​ត្រៀម​ដក​​ចេញ​ជា​ស្ថា​ពរ​​នូវ​និយោ​ជិត​របស់​ខ្លួន​៨៥០​នាក់​ដែល​ធ្វើ​ការ​នៅ​កា​អឺ​សុង​ ។ ពេល​នេះ​​នៅ​សល់​និយោជិត​កូរ៉េ​ខាង​ត្បូង​ប្រមាណ​ជា​១៧០​នាក់​ប៉ុណ្ណោះ​បន្ត​នៅ​កា​អឺ​​សុង​ ៕