ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ឈាមជ្រូកចាប់​ស្តែងៗទៀត… តែឆ្ងល់ថា«ហេតុ​អី​មិន​នាំ​ទៅ​ចាប់​ដល់ទី​តាំង​ផលិត?»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឈាម​ជ្រូក​ជាង​៤០០​គីឡូក្រាម​ ដែល​មាន​លាយឡំ​ជាមួយ​សារធាតុ​គីមី បានត្រូវ​​មន្ត្រី​កាំកុងត្រូល​កំពង់​ផែ​អន្តរជាតិ​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ និងគណៈកម្មការ​ផ្សារ​ចំនួន​២ គឺ​ផ្សារ​បន្លែ និង​ផ្សារច្បារ​អំពៅ ដកហូត​ពី​បុរស​ម្នាក់​ដែល​ដឹក​តាមរ៉ឺ​ម៉ក​​ម៉ូតូ​យក​មក​ចែកចាយ​លក់​បន្ត​ដល់​អាជីវករ​ផ្សារ​ទាំង​២​ខាងលើ…

រាជធានី​ភ្នំពេញ ៖ ឈាម​ជ្រូក​ជាង​៤០០​គីឡូក្រាម​ ដែល​មាន​លាយឡំ​ជាមួយ​សារធាតុ​គីមី បានត្រូវ​​មន្ត្រី​កាំកុងត្រូល​កំពង់​ផែ​អន្តរជាតិ​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ និងគណៈកម្មការ​ផ្សារ​ចំនួន​២ គឺ​ផ្សារ​បន្លែ និង​ផ្សារច្បារ​អំពៅ ដកហូត​ពី​បុរស​ម្នាក់​ដែល​ដឹក​តាមរ៉ឺ​ម៉ក​​ម៉ូតូ​យក​មក​ចែកចាយ​លក់​បន្ត​ដល់​អាជីវករ​ផ្សារ​ទាំង​២​ខាងលើ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី២ ខណ្ឌ​ច្បា​រំ​ពៅ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ សីហា​។

សូម​បញ្ជាក់​ថា មន្ត្រី​កាំកុងត្រូល​បាន​ស្ទាក់​ចាំ​ចាប់ តាំងពី​ម៉ោង​៣​រំលង​អធ្រាត្រ​មក​ម្ល៉េះ ប៉ុន្តែ​រហូត​ដល់​ម៉ោង​៥​ព្រឹក ទើប​ឃើញ​បុរស​ឈ្មេ​ាះ សុខ បិ​ន អាយុ​៣៨​ឆ្នាំ ដឹក​ឈាម​ជ្រូក​តាម​រ៉ឺ​ម៉ក​ម៉ូតូ មក​ធ្វើការ​ចែកចាយ​នៅ​ផ្សារ​ទាំង​២ ក៏​សម្រេច​ឃាត់​សួរនាំ និង​ពិនិត្យ​គុណភាព​ទំនិញ ។

លោក សាន់ ប៉ូ​ណា ប្រធាន​ផ្សារ​បន្លែ​ឱ្យ​ដឹង​ថា ក្រោយ​ពី​មន្ត្រី​កាំកុងត្រូល​បាន​ធ្វើការ​ពិនិត្យ​មើល​ឈាម​ជ្រូក​របស់​បុរស​ខាងលើ​តាម​ជំនាញ​យ៉ាង​ល្អិតល្អន់​រួច​មកឃើញ​ថា ​ឈាម​ជ្រូក​ទាំងនោះ​ ពិតជា​មាន​លាយឡំ​ជា មួយ​សារធាតុ​គីមី​ខុសច្បាប់​ប្រាកដ​មែន ។ ដូច្នេះ​ហើយ ទើប​សម្រេច​ធ្វើការ​ដកហូត​ឈាម​ជ្រូក​ទាំងអស់​សរុប​៤២០​គីឡូក្រាម យក​ទៅ​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង​តែ​ម្តង ។

ដោយឡែក ចំពោះ​បុរស​ដែល​ដឹក​ឈាម​ជ្រូក​យក​មក​ចែកចាយ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ណែ នាំឱ្យ​បញ្ឈប់​សកម្មភាព​នេះ​បន្ត​ទៀត ។ ប្រសិនបើ​រក​ឃើញ​ថា បុគ្គល​រូប​នេះ​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ដដែល​ម្តងទៀត នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ដោយ​មិន​មាន​ករណី​លើកលែង​ទៀត​ទេ ។

ជំ​ុ​វិញ​ការ​បង្ក្រាប​ការ​ចែកចាយ​ឈាម​ជ្រូក​មាន​លាយឡំ​សារធាតុ​គីមី​នេះ គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​បុរស​ជា​អ្នក​ដឹក​យក​មក​ចែកចាយ​នោះ ដឹក​យក​មក​ពី​ទីកន្លែង​ណា ហើយ​មាន​មេកោយ​ជា​អ្នក​ណា​ឡើយ ។ រីឯ​មន្ត្រី​ជំនាញ​បាន​ត្រឹមតែ​ធ្វើ​កិច្ចសន្យា​អប់រំ រួច​សម្រេច​ដោះ​លែង​ទៅ​វិញ ដោយ​ទុក​ឱ្យ​អ្នក​ផលិត​បាន​រួចខ្លួន​បន្ត​ផលិត​តទៅ​ទៀត ហើយ​អ្នក​ចែកចាយ​ផ្សេង​ទៀត​ក៏​នៅ​តែ​រកស៊ី​បាន ។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​ទី​១៤ ខែសីហា​កន្លង​ទៅ មន្ត្រី​កាំកុងត្រូល​ធ្លាប់​បាន​ដកហូត​ឈាម​ជ្រូក​មាន​លាយឡំ​សារធាតុ​គីមី​ពី​ក្រុម​អាជីវករ​នៅ​ផ្សារ​ច្បារ​អំពៅ​ចំនួន​៤៣,៥​គីឡូក្រាម​ផង​ដែរ ដែល​កាល​នេ​ាះ មន្ត្រី​ជំនាញ​បាន​ធ្វើការ​ដុតបំផ្លាញ​ចោល​នៅ​នឹង​កន្លែង​ភ្លាម​ៗ​ដូច​គ្នា និង​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​បញ្ឈប់​ការ​លក់ដូរ​ទំនិញ​ណា​ដែល​មាន​លាយ​សារធាតុ​គីមី ។

មន្ត្រី​កាំកុងត្រូល បាន​អំពាវនាវ​ដល់​ក្រុម​អាជី​វករ​ទាំងអស់ សូម​បងប្អូន​លក់ដូរ​តែ​ទំនិញ​ណា​ដែល​មានគុណ​ភាពល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​បរិភោគ ចៀសវាង​ការ​លក់ដូរ​ទំនិញ​ដែល​មាន​លាយ​សារធាតុ​ហាមឃាត់​ខុស​នឹង​ច្បាប់ ព្រេ​ាះ​តែ​ដើម្បី​បំពេញ​ផល​ចំណេញ​ផ្ទាល់ខ្លួន​របស់​បងប្អូន ហើយ​មិន​គិត​ពី​ផល​អាក្រក់​ដែល​បាន​បំផ្លាញ​សុខភាព​របស់​ពលរដ្ឋ​ក្នុង​សង្គម​ទូទៅ​របស់​យើង​ទាំងអស់​គ្នា​ទៅ​វិញ​នោះ ។

ចង់​ដឹង​ណាស់ ហេតុ​អី​មិន​នាំ​ទៅ​ចាប់​ដល់ទី​តាំង​ផលិត? ចាប់​តែ​អ្នកស៊ីឈ្នួល​ដឹក ដោយ​ទុក​ទីតាំង​ផលិត​គ្រាន់​ទៅ​សួរសុខទុក្ខ​មែន​ទេ?

អត្ថបទសរសេរ ដោយ