ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ​ត្រាំ ​ថាបើ​ដក​តំណែង​លោក​ ទីផ្សារ​នឹង​ច្របូកច្របល់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រ​ធា​នា​ធិ​បតី​អា​មេ​រិក​លោក​ដូ​ណាល់​ត្រាំ​ ក្នុង​បទ​សម្ភាស​ន៍​មួយ​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៣ ​សី​ហា​ ដោយ​ទូ​រទស្សន៍ FOX NEWS អះ​អាងថា​ ទី​ផ្សារ​នឹង​ច្របូក​ច្រ​បល់​រលំរលាយ​​…

សហរដ្ឋអាមេរិក ៖ ប្រ​ធា​នា​ធិ​បតី​អា​មេ​រិក​លោក​ដូ​ណាល់​ត្រាំ​ ក្នុង​បទ​សម្ភាស​ន៍​មួយ​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៣ ​សី​ហា​ ដោយ​ទូ​រទស្សន៍ FOX NEWS អះ​អាងថា​ ទី​ផ្សារ​នឹង​ច្របូក​ច្រ​បល់​រលំរលាយ​​ ប្រ​សិន​បើ​រូប​លោក​ត្រូវ​ដក​ចេញ​ពី​តំ​ណែង​ ។

លោក​ត្រាំ​ពោល​បែប​នេះ​ពេល​មាន​ព្យុះ​ភ្លៀង​តុ​លា​ការ​នៅ​មាត់​ទ្វារ​សេ​ត​វិ​មាន​​ ខណៈ​លោក​ត្រាំ​បាន​ភ្ជាប់​វាស​នា​របស់​លោក​ទៅ​នឹង​សេដ្ឋ​កិច្ច​របស់​សហ​រដ្ឋ​អា​មេ​រិក​ ។ ក្នុង​បទ​សម្ភាសន៍​នោះ​លោក​ត្រាំ​និ​យាយ​ថា​ប្រ​សិន​បើ​រូប​ខ្ញុំ​ត្រូវ​ដក​ចេញពីតំ​​ណែង​ ខ្ញុំ​គិត​ថា​ទី​ផ្សារ​នឹង​ដួល​រលំ​​ហើយ​មនុស្ស​ម្នាក់​ៗ​កាន់​តែ​ក្រ​ទៅ​ ។

​ការ​ដក​ហូត​តំ​ណែង​ប្រ​ធា​នា​ធិ​បតី​អា​មេ​រិកនៅ​តែ​ពិ​បាក​ទៅ​រួច​ ព្រះ​ពួក​សា​ធា​រណរដ្ឋ​មាន​សំ​ឡេង​ភាគ​ច្រើន​ក្នុង​សភា​ ប៉ុ​ន្តែ​គំ​និត​នេះ​ក្លាយ​ជា​បច្ចុ​ប្បន្ន​ភាព​ ចាប់​តាំង​​ពី​​អ​តី​ត​មេ​ធាវី​​ផ្ទាល់​ខ្លួន​របស់​លោកត្រាំ​ គឺ​លោក​ MICHAEL COHEN អះ​អាង​ជា​មួយ​ការ​ស្បថ​ស្បែរកាល​ពី​ថ្ងៃ​ទី​​២១ ​សី​ហា​ថា​ បានទិញ​ទឹក​ចិត្ត​ស្រី​​ស្នេហ៍​លោក​ត្រាំ២នាក់តាម​​សំ​ណើ​របស់​លោក​ ឲ្យ​បិទ​មាត់​ដើម្បី​​ចៀស​វាង​កុំ​ឲ្យ​​ប៉ះ​ពាល់​ដល់​យុទ្ធ​នា​ការ​ឃោ​ស​នា​បោះឆ្នោត​ ប្រ​ធា​នា​ធិ​បតី​កាល​ពី​ឆ្នាំ​២០១៦ ​ដែល​លោក​ជា​អ្នក​ឈ្នះ​​ ។

​លោក ​MICHAEL COHEN ទទួល​ការ​ចោទ​ប្រ​កាន់​​ពី​បទ​រំ​លោភ​បំ​ពាន​ច្បាប់​ស្តី​ពី​ហិ​រញ្ញ​​វ​ត្ថុ​សម្រាប់​ការ​បោះ​ឆ្នោត​នោះ​ បាន​ទទួល​សារ​ភាព​ពី​រឿង​នោះ​ ដោយ​រូប​លោក​អាច​នាំ​មក​រួម​សហ​ការ​ជា​មួយ​រដ្ឋ​អា​ជ្ញា​ពិ​សេស​លោក​ ROBERT MUELLERទទួល​បន្ទុក​សើុប​អង្កេត​លើ​រឿង​ទាក់​ទិន​នឹង​រុស្សុី​ក្នុងរឿងបោះឆ្នោត​ ។

លោក​ ត្រាំ ​បន្ត​ថា ​ខ្ញុំ​ពុំ​ដឹង​ដែរ​តើ​គេអាចដក​ហូត​តំ​ណែង​នរ​ណា​ម្នាក់ដែល​ខំ​ធ្វើ​ការ​យ៉ាង​ខ្លាំង​បែប​ណា​ទៅ? លោក​ត្រាំ​តែង​លើក​ជា​រឿយ​ៗ​ពីសុខ​ភាព​ល្អ​នៃ​សេដ្ឋ​កិច្ច​របស់​ប្រ​ទេស​លោក ​ព្រមទាំង​ពី​លំ​នឹង​នៃ​ទី​ផ្សារ​ភាគ​ហ៊ុន​​ ដោយ​សារ​មួយ​ផ្នែក​មក​ពី​ការ​កែ​ទម្រង់​ពន្ធ​ដា​របស់​លោក​ ។​

​យោង​តាម​ពួក​អ្នក​ឯ​ក​ទេស​ថា​ ការ​អះ​អាង​របស់​លោក​ត្រាំ​ដែល​ទាក់​ទិន​ទៅ​នឹង​សុខ​ភាព​ទី​ផ្សារ​ចំ​ពោះ​ការ​ដក​តំ​ណែង​លោក​ ជា​យ​ថា​ហេតុ​វាហាក់​គ្រាន់​តែ​ជា​ការ​កម្លាច​មួយ​ប៉ុណ្ណោះ ។

លោក SAM STOVALL ជា​អ្នក​ពូ​កែ​ខាង​យុទ្ធ​សាស្រ្ត​វិ​និ​យោគ​ព្រម​ទាំ​ង​ជា​អ្នក​ចេះ​ដឹង​ច្រើន​ខាង​ទី​ផ្សារ​និ​យាយ​ថា ខ្ញុំ​ពុំ​យល់​ថា​ការ​ដក​ហូត​តំណែង​លោក​ត្រាំ​មាន​ផល​ប៉ះ​ពាល់​ខ្លាំ​ងបែប​នេះទេ​​ ប៉ុ​ន្តែ​តម្លៃ​ភាគ​ហ៊ុន​ទាក់​ទិន​ទៅ​នឹង​លទ្ធផល​ទាំ​ង​ឡាយ​របស់​បណ្ដា​សហគ្រាស​ ។ ​លោក​បន្ត​ថា​ក្នុង​ករ​ណី​ដក​ហូត​តំ​ណែង​ពី​លោក​ត្រាំ​ អនុ​ប្រ​ធា​នា​ធិ​បតី​លោក​ MIKE PENCE ដែល​នឹង​ជំ​នួស​តំ​ណែង​លោក​ត្រាំ​ អាច​ហៅ​លោក​ថា​ជា​ត្រាំ​គ្មាន​សារ​ TWITTER ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ