ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ុន ម៉ានិត ៖ ថ្ងៃទី​២៨ កក្កដា ​សូម​​ប្រជា​ជន​ទៅ​បោះ​ឆ្នោត​គាំទ្រ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​

10 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ​សូម​ឱ្យ​ប្រជា​ពលរដ្ឋ​​ដែល​បាន​ចុះ​ឈ្មោះ​​បោះ​ឆ្នោត ​មេត្តា​​អញ្ជើញ​ទៅ​បោះ​ឆ្នោត​​ឱ្យ​​​បាន​គ្រប់ៗ​​គ្នា​នៅថ្ងៃ​ទី២៨ កក្កដា ​ខាងមុខ គឺ​បោះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា មាន​និមិត្ត​​សញ្ញា​រូបទេវតា​បាច​ផ្កា ​ការ​ជ្រើសរើស​ថ្នាក់​ដឹក​នាំ​ត្រឹម​ត្រូវ គឺធ្វើ​​ឱ្យ​ប្រទេស​​ជាតិ​មាន​​ការរីកចម្រើន។ ​​នេះជា​ប្រសាសន៍​របស់​លោក​ហ៊ុន ម៉ានិត អនុប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រ​ជាជន​កម្ពុជា​ចុះ​ជួយ​​ស្រុក​ស្ទឹង​​ត្រង់

ខេត្ត​កំពង់ចាម ៖ ​សូម​ឱ្យ​ប្រជា​ពលរដ្ឋ​​ដែល​បាន​ចុះ​ឈ្មោះ​​បោះ​ឆ្នោត ​មេត្តា​​អញ្ជើញ​ទៅ​បោះ​ឆ្នោត​​ឱ្យ​​​បាន​គ្រប់ៗ​​គ្នា​នៅថ្ងៃ​ទី២៨ កក្កដា ​ខាងមុខ គឺ​បោះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា មាន​និមិត្ត​​សញ្ញា​រូបទេវតា​បាច​ផ្កា ​ការ​ជ្រើសរើស​ថ្នាក់​ដឹក​នាំ​ត្រឹម​ត្រូវ គឺធ្វើ​​ឱ្យ​ប្រទេស​​ជាតិ​មាន​​ការរីកចម្រើន។ ​​នេះជា​ប្រសាសន៍​របស់​លោក​ហ៊ុន ម៉ានិត អនុប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រ​ជាជន​កម្ពុជា​ចុះ​ជួយ​​ស្រុក​ស្ទឹង​​ត្រង់ ថ្លែង​​នៅព្រឹកថ្ងៃទី២៦ មេសា ក្នុង​​​ពិធី​បុណ្យ​កាន់​អង្គ និង​ឆ្លង​សមិទ្ធផល​នានា​ក្នុង​​វត្តសន្តិ​វ័ន (ហៅវត្តដីក្រហម) ស្ថិតនៅភូមិដី​ក្រហម ​ឃុំសូភាស ​ស្រុកស្ទឹងត្រង់ ។

វត្តមាន​​នា​ឱកាស​​នោះ​គេសង្កេត​ឃើ​ញ​មាន លោក​ប្រាក់ ណូម៉ា ​ប្រធាន​ក្រុម​ការងារ​ចុះពង្រឹង​ឃុំ​​សូភាស លោក​ឧកញ៉ា ​អឹុម ប្រុស គ្រូបុរាណ​​ខ្មែរ លោក​ជំទាវ លឹម ហ៊ន-កងណែម ​លោក​ជំទាវ​ឧកញ៉ា ​ហៀង ចាន់ហេង ​លោក​ជំទាវ ហូ សុធី លោក​ជំទាវ ហ៊ុន ស៊ីណាត លោក​ជំទាវ​ ប៉ែន ​អ៊ាន ​លោក​ជំទាវ យ៉េត ចរិយា ​ឧកញ៉ា ញ៉ឹក ​ប៊ុនថា ​និងមហា​ឧបាសិកា ហាក់​ ណៃ លោកគ្រូអ្នក​គ្រូ សិស្សានុសិស្ស​ ប្រជា​ពលរដ្ឋ តាជីយាយជី ព្រមទាំង​​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ចូលរួម​យ៉ាង​ច្រើន​កុះករ ។

លោក​ហៀក គឹម​សាន​ ប្រធាន​ក្រុម​ប្រឹក្សា​​​ឃុំ​សូភាស មាន​ប្រសាសន៍​​គូស​បញ្ជាក់ថា ​ពិធី​បុណ្យ​​កាន់អង្គ​ឆ្លង​សមិទ្ធ​ផល​នានា ក្នុង​នោះ​​មាន​ខ្លោង​ទ្វារ​ចំនួន​ ​​បន្ទប់​ទឹក ម៉ាស៊ីន​ភ្លើង កុដិ និង​សាលា​ឆាន់​មួយ​ដែល​​មាន​បណ្តោយ​​១៦​ម៉ែត្រ និង​ទទឹង​២៤​ម៉ែត្រ សាងសង់​ពី​បេតុង ​ដើម្បី​​បម្រើ​ក្នុង​វិស័យ​​ព្រះពុទ្ធ​​សាសនា​ក្នុង​ការ​ផ្តួច​ផ្តើម​​ប្រកប​ដោយ​សទ្ធា​ជ្រះ​ថ្លា​ដ៏ខ្ពង់​ខ្ពស់​បំផុត​របស់​មហា​ឧបាសិកា ហាក់ ណៃ ៕