ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់អត់ហ៊ានប្រាប់គេទេ…ទ្រាំ​ដើរ​ទៅដើរមក រហូត​សម្រាល​ដោយ​ខ្លួន​ឯង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ពេល​មាន​ផ្ទៃពោះ​ត្រូវ​ប្តី​រត់​ចោល លុះ​ជិត​គ្រប់​ខែ​ក៏​បាន​ទៅ​សុំ​គេ​ស្នាក់​នៅ​បាន​១០​ថ្ងៃ ហើយដោយ​សារ​អត់​មាន​លុយ​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ ក៏​បាន​សម្រាលកូន​នៅ​ក្នុង​បន្ទប់​ជួល​របស់​គេ​តែ​ម្តង ។ ករណី​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​ និង២០​នាទី​យប់​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ពេល​មាន​ផ្ទៃពោះ​ត្រូវ​ប្តី​រត់​ចោល លុះ​ជិត​គ្រប់​ខែ​ក៏​បាន​ទៅ​សុំ​គេ​ស្នាក់​នៅ​បាន​១០​ថ្ងៃ ហើយដោយ​សារ​អត់​មាន​លុយ​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ ក៏​បាន​សម្រាលកូន​នៅ​ក្នុង​បន្ទប់​ជួល​របស់​គេ​តែ​ម្តង ។ ករណី​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​ និង២០​នាទី​យប់​ថ្ងៃ​ទី​២៣ សីហា នៅ​តាម​ផ្លូវ​រ៉ា​រថភ្លើង ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ឈ្មោះ ឡី អាន អាយុ​៥៧ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល​ខាងលើ និងមានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង និយាយ​ថា ស្ត្រី​ដែល​អត់​មាន​លុយ​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​នេះ គាត់​មិន​ស្គាល់ឈ្មោះ​ទេ អាយុ​ជិត​៣០​ឆ្នាំ មានកូន​ស្រី​ម្នាក់​ឈ្មោះ ណៃ អាយុ​៣​ឆ្នាំ ។បើ​តាម​ស្ត្រី​រូប​នេះ​ប្រាប់ គឺ​រូប​នាង​ត្រូវ​ប្តី​រត់​ចោល​ពេល​ពពោះ​កូន​ទី​២​នេះ ។

ស្ត្រី​ជា​អ្នក​ជួល​បន្ទប់​ខាងលើ​ស្នាក់​នៅ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ប្រមាណ​ជា​១០​ថ្ងៃមុន​នេះ គាត់​បានឃើញ​ស្ត្រី​ខាងលើ ​និង​កូនស្រី​តូច​អាយុ​ទើបតែ​៣​ឆ្នាំ មិនដឹង​មក​ពី​ខេត្ត​ណា​ទេ បាន​មក​អង្គុយ​នៅ​មុខ​បន្ទប់​ជួល​របស់​គាត់​ ដោយ​អត់​មាន​ទាំង​លុយកាក់​សម្រាប់​ទិញ​បាយ​ហូប​ផង ។ ដោយ​ក្តី​អាណិតអាសូរ ព្រោះ​ឃើញ​មាន​ផ្ទៃ ពោះ​ជិត​គ្រប់​ខែ​ទៅ​ហើយ មិនដឹង​ទៅ​ពឹងពាក់​អ្នក​ណា​គេ ក៏​សម្រេចចិត្ត​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​រូប​នេះ​និង​កូន​តូច​ស្នាក់​នៅ​ជាមួយ ។

មក​ដល់​ថ្ងៃ​ទី​២៣ ខែសីហា វេលា​ម៉ោង​ប្រហែល​៣​រសៀល គាត់​ឃើញ​ស្ត្រី​រូប​នេះ​ដើរទៅ​ដើរមក ​ហាក់ ដូចជា​ឈឺពោះ តែ​នាង​មិនបាន​និយាយ​អ្វី​ទាំងអស់ ។ លុះដល់​ម៉ោង​ប្រហែល​១០​យប់ ស្រាប់តែ​នាង​ឈឺ ពោះ​ខ្លាំង ​ហើយគ្មាន​លុយ​សម្រាប់​ទៅ​សម្រាល​នៅ​មន្ទីរពេទ្យ ក៏​សម្រាល​បាន​ទារក​ម្នាក់​នៅ​ក្នុង​បន្ទប់​ជួល​តែម្តង និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ទាក់ទង​ហៅ​រថយន្ត​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ដឹក​យក​ទៅ​សង្គ្រោះ ។ ចំណែកឯ​កូនស្រី​តូច​បាន​ផ្ញើ​នៅ​នឹង​គាត់​ជា​ម្ចាស់​បន្ទប់​ឱ្យ​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន​
សិន ៕

អត្ថបទសរសេរ ដោយ