ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន ដែល​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី រសៀល ថ្ងៃ​ទី​២៤ សីហា​នេះ…

ខេត្តបាត់ដំបង​៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន ដែល​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី រសៀល ថ្ងៃ​ទី​២៤ សីហា​នេះ ខណៈ​ដែល​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​នៅ​ចំណុច​ភូមិ​ទួល​ជ្រៃ ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន​។

ជនសង្ស័យ​៣​នាក់​មាន ១.​ឈ្មោះ ឆាំ រំដួល ភេទ​ស្រី អាយុ​២១​ឆ្នាំ មានមុខ​រប​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ២.​ឈ្មោះ ផូ​ន សុគន្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានមុខ​របរ​ធ្វើ​ចម្ការ រស់នៅ​ភូមិ​កូនភ្នំ​ខាងជើង ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន និង​៣.​ឈ្មោះ រ៉េ​ត ឆៃ​វុ​ធ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មានមុខ​រប​ធ្វើ​ចម្ការ រស់នៅ​ភូមិ​អូរ​ចំ​ណិ​ប ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន​។

ជន​ទាំង​៣​នាក់​នេះ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន ឃាត់ខ្លួន នៅ​ពេល​ពួក​គេ​កំពុង​ប្រព្រឹត្ត បទល្មើស​ជាក់ស្ដែង ហើយ​ថែម​ទាំង​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ផង​។ នៅ​ក្នុង​របាយការណ៍​របស់ កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​ដែល​ដកហូត​បាន​ពី​ក្រុម​ជនសង្ស័យ​រួម​មាន ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ICE (​ទឹកកក​) ចំនួន​០២​កញ្ចប់​ធំ និង​១២​កញ្ចប់​តូច ដែល​មាន​ទម្ងន់​សរុប​៣,៩៤​ក្រាម និង​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០១​។

មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន និង​ធ្វើការ​សួរនាំ​ជាបឋម​ដំបូង​នេះ ក្រុម​ជួញដូរ​ថ្នាំ​ញៀន​ទាំងប្រុស​ទាំងស្រី​នេះ បាន​សារភាព​ទ​ទូល​ស្គាល់​នូវ​វត្ថុ​តាង​ដែល​ដកហូត​បាន​ទាំងនោះ​ហើយ​។ ក្រោយ​ពេល​ឃាត់ខ្លួន មន្ត្រី​ជំនាញ​បាន​សួរនាំ​បន្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ