ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​វ័យ​ចំណាស់​ម្នាក់​ស្រវឹងស្រា រអិល​ធ្លាក់​ចូល​ស្រះ​ទឹក​បណ្ដាល​ឲ្យ​លង់​ស្លា.ប់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៤ សីហា​នេះ នៅ​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង ដែល​ស្ថិត​ក្នុងភូមិ ចម្ការ​សំរោង​១ សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង​។…

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៤ សីហា​នេះ នៅ​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង ដែល​ស្ថិត​ក្នុងភូមិ ចម្ការ​សំរោង​១ សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល លង់ទឹក​ស្រះ​ស្លាប់​នោះ​ឈ្មោះ ជិន ធី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរប​ជា​កម្មករ រស់នៅ​ចំណុច​កើត ហេតុ​ខាងលើ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​បាន​ដើរទៅ​កាន់​ស្រះ​ទឹក ដ៏​ធំ​មួយ នៅ​ខាងក្រោយ​ភូមិ តែ​ចៃដន្យ​ស្រាប់តែ​រអិល​ជើង​ធ្លាក់​ទៅ​ក្នុង​ស្រះ​យ៉ាង​ជ្រៅ ទើប​បណ្ដាល​ឲ្យ លង់ទឹក​ស្លាប់​ដែល​គេ​មិន​អាច​ជួយ​គាត់​បាន​ឡើយ​។ បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា ជន​រង​គ្រោះ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ឡើង​ទោ​ទន់​ទៅ​ហើយ​។ គាត់​បាន​ដើរទៅ​មាត់​ស្រះ​នោះ តែ​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​ជំពប់ ឬ​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ​រហូត​ដល់​ស្លាប់​តែ​ម្ដង​។

អ្នក​ភូមិ​បាន​បញ្ជាក់​ថា ក្រោយ​ពី​បាត់​គាត់ ទើប​ដឹង​ថា​គាត់​ធ្លាក់​ទឹកស្រះ លុះ​នាំ​គ្នា​ទៅ​រក​មើល ឃើញ​គាត់​ស្លាប់​នៅ​ក្នុង​ទឹកស្រះ​ទៅ​ហើយ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ