ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​រថយន្ត​ពន្លត់អគ្គីភ័យ​៦​គ្រឿង​ប ន្ថែ​ម​ដល់​ស្រុក​-​ក្រុង​ទាំង​៦

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គី​ភ័យ​ដែល​កើតឡើង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ ពេល​កើត​មាន​អគ្គិភ័យ​នោះ រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៨៧​គ្រឿង ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ប្រគល់​ជូន ដល់​បណ្តា​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ទាំង​២៥​បន្ថែម​ទៀត កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ…

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គី​ភ័យ​ដែល​កើតឡើង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ ពេល​កើត​មាន​អគ្គិភ័យ​នោះ រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៨៧​គ្រឿង ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ប្រគល់​ជូន ដល់​បណ្តា​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ទាំង​២៥​បន្ថែម​ទៀត កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

ដោយឡែក​នៅ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ក៏​បាន​ធ្វើ​ពិធី​ប្រគល់​រថយន្ត​ចំនួន​៦​គ្រឿង ដែល​ទទួល​បាន​ពី ក្រសួងមហាផ្ទៃ ដល់​បណ្តា​ស្រុក ក្រុង​ទាំង​៦ បន្ថែម​ទៀត​ផង​ដែរ​។ ដែល​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំងអស់ ចំនួន​១៤​គ្រឿង ត្រូវ​បាន​មាន​ដល់​គ្រប់​អធិការដ្ឋាន នគរបាល​ស្រុក ក្រុង​ទូ​ទាំង​ខេត្ត ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​។

ចំពោះ​រថយន្ត​ទាំង​៦​គ្រឿង​នេះ ត្រូវ​បាន​ប្រគល់​ជូន​ដល់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​,​ក្រុង​សិរី​សោភ័ណ​, ស្រុក​អូរ​ជ្រៅ​, ស្រុក​ព្រះនេត្រព្រះ​, ស្រុក​ថ្មពួក និង​ស្រុក​ម៉ា​ឡៃ ដើម្បី​បម្រើ​នូវ​ការ​បង្ការ​ពន្លត់អគ្គីភ័យ​ដែល​កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​។ នៅ​ក្នុង​ពិធី​ប្រគល់ នោះ​ក៏​មានការ​បង្ហាត់បង្រៀន ពី​របៀប​ប្រើប្រាស់​នូវ​ឧបករណ៍​ដ៏​ទំនើប ដែល​បំពាក់​លើក​រថយន្ត ពី​គ្រូ​បង្គោល ដូច​ជា​របៀប​បញ្ជា​នៃ​ការ​បាញ់​ទឹក​,​បូ​ប​ទឹក និង​បញ្ជា​លើ​ឧបករណ៍​ផ្សេង​ៗ​ទៀត​។​ល​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ក៏​បាន​ណែនាំ​ដល់​គ្រប់​អធិការដ្ឋាន​នគរបាល​គ្រប់​ស្រុក ក្រុង ទាំងអស់ នៅ​ពេល​ដែល​បាន​ទទួល​រថយន្ត​នេះ​ហើយ គឺ​ត្រូវ​យក​ទៅ​ថែរក្សា​ឲ្យ​បាន​ល្អ មាន​រោង​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ ពិនិត្យ​មើល​ប្រេងម៉ាស៊ីន ប្រេងម៉ាស៊ូត និង​ទឹក​ឲ្យ​បាន​ពេញ​ធុង ត្រៀម​បង្ការ​ជា​ស្រេច ព្រោះ​អគ្គី​ភ័យ​កើតឡើង ដោយ​យើង​មិនដឹង​ខ្លួន​ជា​មុន​នោះ​ឡើយ​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ក៏​បាន​លើក​ឡើង​សង្កត់​ថា​៖ នៅ​ពេល​កើត​មាន​អគ្គិភ័យ ត្រូវ​ចេញ​ឲ្យ​បាន​ទាន់​ពេលវេលា ដោយ​មិន​តថ្លៃ​តម្លៃ មុន​ពេល​ពន្លត់ បើ​ឲ្យ​លុយ​បាន​ពន្លត់ មិន​ឲ្យ​មិន​ពន្លត់​នោះ​ឡើយ ដែល​គេ​ហៅ​ថា​ធ្វើ​អាជីវកម្ម​ជា​ដាច់ខាត ដែល​នាំ​ឲ្យ​អាប់ឱន​ដល់​កិត្យានុភាព របស់​នគរបាល​ជាតិ ហើយ​ក៏​មិន​រើសអើង​ផង​ដែរ ឲ្យ​តែ​ប្រជាពលរដ្ឋ​រង​គ្រោះ ដោយ​អគ្គិភ័យ ត្រូវ​តែ​ជួយ​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេលវេលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ