ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រុល​សន្យា​តែ​ធ្វើ​មិន​បាន​… បោក​មិត្ត​ស្រី​ឡើង​ឈ្ងុយ

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​យក​កាំបិត​អារ​ដៃ​ខ្លួន​ឯង ហើយ​ទូរស័ព្ទ​ប្រាប់​មិត្ត​ស្រី​ថា ត្រូវ​ចោរប្លន់​យក​អស់​លុយ​ដែល​ធ្វើ​ឲ្យ​គ្មាន​លុយ​ទិញ​រថយន្ត​ឲ្យ​នាង​បាន​។ រឿងហេតុ​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៦ ខែសីហា…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​យក​កាំបិត​អារ​ដៃ​ខ្លួន​ឯង ហើយ​ទូរស័ព្ទ​ប្រាប់​មិត្ត​ស្រី​ថា ត្រូវ​ចោរប្លន់​យក​អស់​លុយ​ដែល​ធ្វើ​ឲ្យ​គ្មាន​លុយ​ទិញ​រថយន្ត​ឲ្យ​នាង​បាន​។ រឿងហេតុ​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៦ ខែសីហា កន្លង​មកនេះ នៅ​ក្នុង​ខេត្ត Chengdu ប្រទេស​ចិន​។

នៅ​ដើមខែ​នេះ បុរស​ម្នាក់​ដែល​ជា​មិត្ត​ប្រុស​បាន​សន្យា​ជាមួយនឹង​មិត្ត​ស្រី​របស់​ខ្លួន​ថា នឹង​ទិញ​រថយន្ត​ទំនើប​ឲ្យ ដែល​មាន​តម្លៃ​ដល់​ទៅ​១០១.០០០​ដុល្លារ​អា​មេ​រិ​ក​។ ការ​សន្យា​នេះ គឺ​ធ្វើ​ឡើង​នៅ​ពេល​ដែល​បុរស​ម្នាក់​នេះ​មាន​លុយ​ត្រឹមតែ​២​ដុល្លារ​ប៉ុណ្ណោះ​។

ទោះបីជា​ដឹង​ថា ខ្លួន​គ្មាន​លុយ​ច្រើន​ដល់​ម្លឹ​ង បុរស​ជា​សង្សារ​ឈ្មោះ Tang បាន​នាំ​មិត្ត​ស្រី​ទៅ​កាន់​កន្លែង​លក់​រថយន្ត​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត Chengdu ដើម្បី​ធ្វើការ​បង់ប្រាក់​យក​រថយន្ត​។ នៅ​ពេល​ទៅ​ដល់ Tang បាន​ប្រាប់​មិត្ត​ស្រី​ឈ្មោះ Yang ថា នឹង​ទៅ​យក​លុយ​នៅផ្ទះ​សិន​។

តាម​ការ​ពិត Tang ដើរ​សំដៅ​ទៅ​ផ្សារ​ទំនើប ដើម្បី​ទិញ​កាំបិត​ចិតបន្លែ ហើយ​ដើរទៅ​កន្លែង​ស្ងាត់​។ នៅ​ទីនោះ រូបគេ​យក​កាំបិត​មក​អារ​ដៃ​របស់​ខ្លួន​ឲ្យ​ចេញ​ឈាម​។ បន្ទាប់​មក​ក៏​ទូរស័ព្ទ​ទៅ​ប្រាប់ Yang ថា ត្រូវ​បាន​ចោរប្លន់​អស់​លុយ​រលីង ហើយ​គ្មាន​លុយ​មកពីណា​ទិញ​រថយន្ត​នោះ​ទៀត​ទេ​។

សំណាងអាក្រក់ មិត្ត​ស្រី​ក៏​ហៅ​ប៉ូលិស​ទៅ​ដល់ទី​កន្លែង​។ ចុង​ក្រោយ ប៉ូលិស​ក៏​សួរ​ដឹង​ចម្លើយ​ពិតប្រាកដ ហើយ​សម្រេច​ដាក់​ឃុំ​បុរស​កុហក​កំពូល​ល្បិច​ចំនួន​១០​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​៧២​ដុល្លារ​។ គេ​នៅ​មិន​ទាន់​ដឹង​ថា Yang នៅ​ធ្វើ​ជា​មិត្ត​ស្រី​របស់​បុរស​កំហូច​នេះ​ទៀត​ឬ​អត់​ទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ