ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​កីឡាការិនី ខាន់ ចេ​សា ដណ្ដើម​មេដាយមាស​ជូន​កម្ពុជា​ហើយ

5 ឆ្នាំ មុន

ទីបំផុត កម្ពុជា​ដណ្ដើម​បាន​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ហើយ​ក៏​ជា​មេដាយ​ដំបូង​របស់​អត្ត​ព​លិ​ក​កម្ពុ​ជានា​ឆ្នាំ​នេះ​ផង​ដែរ ដែល​ដណ្ដើម​បាន​ដោយ​កីឡាការិនី​កូនកាត់​ខ្មែរ​-​អា​មេ​រិ​ក ខាន់…

ទីបំផុត កម្ពុជា​ដណ្ដើម​បាន​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ហើយ​ក៏​ជា​មេដាយ​ដំបូង​របស់​អត្ត​ព​លិ​ក​កម្ពុ​ជានា​ឆ្នាំ​នេះ​ផង​ដែរ ដែល​ដណ្ដើម​បាន​ដោយ​កីឡាការិនី​កូនកាត់​ខ្មែរ​-​អា​មេ​រិ​ក ខាន់ ចេ​សា បន្ទាប់​​ពី​កញ្ញា​បាន​យកឈ្នះ​កីឡាការិនី​អា​រ៉ាប់​រួម Alhinaai Mahra ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ប្រភេទ​​កីឡា​ជឺ​ជិត​ស៊ូ លើ​វិញ្ញាសា​ទម្ងន់​ក្រោម​៤៩​គីឡូក្រាម នា​ល្ងាច​ថ្ងៃ​សុក្រ​ម្សិល​មិញ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នាយ​បេសក​កម្ម​ដឹកនាំ​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ បាន​ឲ្យ​ដឹង​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ថា នេះ​គឺជា​មោទនភាព​ថ្មី​មួយទៀត សម្រាប់​គ្រួសារ​កីឡា​ជាតិ​កម្ពុជា ដែល​ដណ្ដើម​បាន​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីបអាស៊ី ៤​ឆ្នាំ​ម្ដងនេះ ហើយ​ក៏​ជា​មេដាយមាស​ទី​២​ ក្នុង​ប្រវត្តិសាស្ដ្រ​ផង​ដែរ បន្ទាប់​ពី​វីរ​កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​​ដណ្ដើម​បាន​មេដាយមាស​លើក​ដំបូង ក្នុង​ការ​ប្រកួត​កីឡា Asian Games លើក​ទី​១៧ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ឆ្នាំ​២០១៤ ។

គួរ​បញ្ជាក់​ថា ទម្រាំ​បើក​ទំព័រ​ប្រវត្តិសាស្ដ្រ​ដណ្ដើម​បាន​មេដាយមាស​ជូន​ជាតិ ក្នុង​នាម​ប្រភេទ​កីឡា​ថ្មី ដែល​ទើបបាន​ចូលរួម​ប្រកួត​កីឡា​អាស៊ី​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៨​នេះ ខាន់ ចេ​សា បាន​ឆ្លងកាត់​ការ​ប្រកួត​៦​លើក ។

ក្នុង​នោះ​ប្រកួត​ទី​១​ឈ្នះ​កីឡាការិនី​ថៃ​១០០-០​ពិន្ទុ​, ប្រកួត​ទី​២ ឈ្នះ​កីឡាការិនី​ចិន​ដោយ​ស្វ័យប្រវត្តិ បន្ទាប់​ពី​កីឡាការិនី​ចិន​បោះបង់​ការ​ប្រកួត​, ប្រកួត​ទី​៣ ឈ្នះ​ពិន្ទុ​ដាច់​លើ​កីឡា​ការិនី​អ៊ី​រ៉​ង់​, ប្រកួត​ទី​៤ ឈ្នះ​កីឡាការិនី​ហ្វី​លី​ពី​ន​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ១០០-០​ពិន្ទុ និង​ចុង​ក្រោយ​ផ្ដួល​កីឡាការិនី​អា​រ៉ាប់​រួម ដណ្ដើម​យក​មេដាយមាស​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ