ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ទើប​កើត​២២​ថ្ងៃ​យក​ទៅ​លក់ ព្រោះតែ​…

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​យក​កូនប្រុស​ទើបនឹង​កើត​បាន​២២​ថ្ងៃ​ទៅ​លក់​ក្នុង​តម្លៃ​២៣០០០​ដុល្លារ​។ ក្រោយ​ពី​លក់​បាន​លុយ​ហើយ ក៏​ត្រូវ​ជាប់​ខ្នោះ​។ បុរស​ជា​ឪពុក​អាយុ​៤៤​ឆ្នាំ ត្រកូល…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​យក​កូនប្រុស​ទើបនឹង​កើត​បាន​២២​ថ្ងៃ​ទៅ​លក់​ក្នុង​តម្លៃ​២៣០០០​ដុល្លារ​។ ក្រោយ​ពី​លក់​បាន​លុយ​ហើយ ក៏​ត្រូវ​ជាប់​ខ្នោះ​។

បុរស​ជា​ឪពុក​អាយុ​៤៤​ឆ្នាំ ត្រកូល Zheng រស់នៅ​ក្នុង​ខេត្ត Fujian ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​​លក់​កូនប្រុស​ក្នុង​តម្លៃ ២៣០០០​ដុល្លារ​។ លុយ​នេះ​មិន​បាន​ដល់​ដៃ​របស់​គេ​ទាំង​អស់នោះ​ទេ​។ គេ​ត្រូវ​ចែក​ឲ្យ​បងប្អូន​សាច់ញាតិ ៣៦៧០​ដុល្លារ និង ឈ្មួញកណ្តាល ៥៨៩០​ដុល្លារ​។

ថ្ងៃ​ទី​៤ គឺជា​ថ្ងៃ​ដែល​រូបគេ​បាន​ទាក់ទង​ទៅ​កាន់​អ្នកទិញ ហើយ​ក៏​ធ្វើការ​ដោះ​ដូរ​គ្នា​បាន​សម្រេច​។ នៅ​ថ្ងៃ​បន្ទាប់ ទាំង​សាមី​ឪពុក​ក្មេង ទាំង​បងប្អូន និង​ទាំង​ឈ្មួញកណ្តាល បាន​ជួបជុំ​គ្នា​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​ក្នុង​ហាង ដើម្បី​ធ្វើការ​ចែក​លុយ​។ ភ្លាម​នោះ​ប៉ូលិស​ក៏​មក​ដល់ ហើយ​ក៏​វាយ​ខ្នោះ​ទៅ​ប៉ុស្តិ៍​ទាំងអស់​គ្នា​បាន​តែ​ម្តង​។

ប៉ូលិស​ដឹង​ពី​ព័ត៌មាន​នេះ ដោយសារ​តែ​ឃើញ​ការ​បង្ហោះ​រក​អ្នកទិញ​ក្មេង​ឈ្មួញកណ្តាល និង​សាច់ញាតិ​របស់​បុរស​ជា​ឪពុក​។ នៅ​ពេល​ប៉ូលិស​ធ្វើការ​សាកសួរ បុរស​ឈ្មោះ Zheng បាន​និយាយ​ថា ខ្លួន​ធ្វើ​បែប​នេះ ដោយសារ​តែ​គ្មាន​លទ្ធភាព​ចិញ្ចឹម​កូន​ម្តង​៣​នាក់ ហើយ​ចង់​ឲ្យ​កូនពៅ​ម្នាក់​នោះ​មាន​អនាគត​ជាមួយ​ម៉ែឪ​គេ​អ្នក​ធូរធា​។ គេ​បាន​បន្ត​ថា ប្រពន្ធ​មាន​ជំងឺឆ្កួត​ដើរ​ស្រាត​ខោអាវ ឯ​ឪពុក​មាន​ជំងឺ​ចាស់ជរា​។ រូបគេ​ជា​ជាងឈើ មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​នោះ​ទេ​។

ក្រោយ​ការ​ចាប់ខ្លួន​នេះ បុរស​ជា​ឪពុក​បាន​សម្តែង​ការ​ស្តាយក្រោយ ដោយ​បាន​លក់​កូន​ឲ្យ​គេ​បាត់​។ រូបគេ​បាន​និយាយ​ថា បើ​ទោះបីជា​ក្លាយទៅជា​អ្នក​សុំទាន លើក​នេះ​ក៏​មិន​លក់​កូន​ឲ្យ​គេ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ