ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ​ទាំងនេះ​ញ៉ាំ​ច្រើនមិន​ត្រឹម​​ធ្វើ​ឱ្យស្គមទេ ​ស.ស្អាតទៀត

5 ឆ្នាំ មុន

ខាងក្រោម​នេះ​ នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ពិសា​ហើយ កាន់តែ​ស្អាត​ទាំង​មុខ និង​រូបរាង ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​ផ្លែ​សារី ៖ ជា​ផ្លែ​ឈើ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ត្រជាក់​ក្នុង​ការ​បំបាត់​ជាតិពុល…

ខាងក្រោម​នេះ​ នឹង​បង្ហាញ​អ្នក​ពី​ផ្លែ​ឈើ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ពិសា​ហើយ កាន់តែ​ស្អាត​ទាំង​មុខ និង​រូបរាង ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​ផ្លែ​សារី ៖ ជា​ផ្លែ​ឈើ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ត្រជាក់​ក្នុង​ការ​បំបាត់​ជាតិពុល ថែម​ទាំង​អាច​ជួយ​ការពារ​សួត​អ្នក​បាន​ទៀត​ផង ។ ជា​ពិសេស គឺ​អាច​ជួយ​ការពារ​សម្រស់​អ្នក​បាន ប៉ុន្តែ​អ្នក​មិន​គួរ​ញ៉ាំ​ច្រើន​ពេក​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​អ្នក​បាន ។

2.​នៅ​ក្នុង​ពុទ្រា​ក្រហម​ ៖ សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ជា​ច្រើន ព្រមទាំង​វីតាមីន​ផង​ដែរ ដោយ​អាច​ជួយ​ប៉ូវ​ឈាម​អ្នក បំបាត់​ការ​ហត់នឿយ ថែម​ទាំង​ជួយ​អ្នក​ឲ្យ​គេង​លក់​ស្រួល​ទៀត​ផង ។ ម្យ៉ាងទៀត​ក៏​អាច​ធ្វើ​ឲ្យ​មុខ​អ្នក​ស្អាត​ផង​ដែរ ដោយ​មាន​ស្បែក​ម៉ត់​រលោង ប៉ុន្តែ​អ្នក​មិន​គួរ​ពិសា​ច្រើន​ហួសកំណត់​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ក្តៅ​ក្នុង​បាន ។

3.​ចំពោះ​ផ្លែ​ទន្លាប់​វិញ ៖ អាច​ជួយ​បំបាត់​ស្លេស្ម ការពារ​សួត ឬ​ព្យាបាល​ក្អក​ជាដើម ប៉ុន្តែ​នៅ​ពេល​ដែល​ផ្លែ​ទន្លាប់​នោះ​មិន​ទាន់​ទុំ អ្នក​មិន​គួរ​ពិសា​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​កើត​មាន​ជំងឺ​ក្រពះ​បាន ។

ដូចនេះ​អ្នក​អាច​បរិភោគ​ផ្លែ​ឈើ​៣​ប្រភេទ​នេះ​បាន ដើម្បី​ទទួល​បាន​សម្រស់​ដែល​ភ្ញាក់​ផ្អើ​រ​មួយ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ