ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្រស់លេង​អី​មិន​លេង ​ទៅលេងល្បែង​បែប​នេះលើស្ពាន

5 ឆ្នាំ មុន

«Daily Mail» បស់​អង់គ្លេស​ផ្សាយ​ថា ​តុលាការ​អា​មេ​រិ​កបាន​ចោទប្រកាន់​នារី​ម្នាក់​ដែល​ច្រាន​មិត្តភក្ដិ​ឲ្យ​ធ្លាក់​ពីលើ​ស្ពាន​រង​របួសធ្ងន់ អាច​ប្រឈម​ការ​ជាប់​ពន្ធនាគារ​១​ឆ្នាំ ក្រោយ​ពី​បាន​សារភាព​ថា​មិត្ត​របស់​ខ្លួន​ប្រាប់​ឲ្យ​ជួយ​ច្រាន​ព្រោះ​ខ្លាច​មិន​ហ៊ាន​លោត​ខ្លួនឯង ។ រឿងរ៉ាវ​នៃ​ការ​ច្រាន​មិត្ត​ឲ្យ​ធ្លាក់​ពីលើ​ស្ពាន​នេះ​បាន​ទទួល​ចំណាប់អារម្មណ៍​ពី​មហាជន​ទូទៅ​នៅ​លើ​ពិភពលោក ។ នារី​ជនជាតិ​អា​មេ​រិ​ក​នាង​Jordan…

«Daily Mail» បស់​អង់គ្លេស​ផ្សាយ​ថា ​តុលាការ​អា​មេ​រិ​កបាន​ចោទប្រកាន់​នារី​ម្នាក់​ដែល​ច្រាន​មិត្តភក្ដិ​ឲ្យ​ធ្លាក់​ពីលើ​ស្ពាន​រង​របួសធ្ងន់ អាច​ប្រឈម​ការ​ជាប់​ពន្ធនាគារ​១​ឆ្នាំ ក្រោយ​ពី​បាន​សារភាព​ថា​មិត្ត​របស់​ខ្លួន​ប្រាប់​ឲ្យ​ជួយ​ច្រាន​ព្រោះ​ខ្លាច​មិន​ហ៊ាន​លោត​ខ្លួនឯង ។

រឿងរ៉ាវ​នៃ​ការ​ច្រាន​មិត្ត​ឲ្យ​ធ្លាក់​ពីលើ​ស្ពាន​នេះ​បាន​ទទួល​ចំណាប់អារម្មណ៍​ពី​មហាជន​ទូទៅ​នៅ​លើ​ពិភពលោក ។ នារី​ជនជាតិ​អា​មេ​រិ​ក​នាង​Jordan Holgerson អាយុ​១៦​ឆ្នាំ​ត្រូវ​មិត្ត​ម្នាក់​ច្រាន​ឲ្យ​ធ្លាក់​ពីលើ​ស្ពាន​ឆ្លងទន្លេ​«Lewis» ក្នុង​រដ្ឋ​វ៉ា​ស៊ី​ន​តោន​​សហរដ្ឋ​អាមេ​រិក​បង្ក​ឲ្យ​របួស​បាក់ឆ្អឹង​ជំនីរ កាលពី​ថ្ងៃ​ទី​៧ សីហា ២០១៨ ។

តុលាការ​ប្ដឹង​នាង​Taylor Smith អាយុ​១៨​ឆ្នាំ​ជា​អ្នក​បង្កហេតុ ពី​បទ​ធ្វើ​ដោយ​ប្រមាថ​បង្ក​ឲ្យ​អ្នក​ផ្សេង​រង​របួស ។ នារី​បង្កហេតុ​នឹង​ប្រឈម​មុខ​ជាប់គុក​១​ឆ្នាំ និង​ត្រូវ​ពិន័យ​ប្រាក់​ប្រហែល​៥.០០០​ដុល្លារ ។

នាង​Taylor Smith បាន​ទទួល​ការ​ចោទប្រកាន់ ក្រោយ​ពី​បាន​សារភាព​ពី​ហេតុផល​រុញ​នាង Holgerson​ថា «​នារី​រង​គ្រោះ​បាន​សុំ​ឲ្យ​ខ្លួន​ច្រាន​ព្រោះ​ខ្លាច​មិន​ហ៊ាន​លោត​ពី​ស្ពាន​មាន​កម្ពស់​ប្រហែល​២០​ម៉ែត្រ​» ។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ទៀត​ថា​បច្ចុប្បន្ន​Holgerson អាច​ចេញពី​មន្ទីរពេទ្យ​បាន និង​ត្រូវ​សម្រាក​ព្យាបាល​នៅ​ឯ​ផ្ទះ ជា​លើក​ដំបូង​នាង​បាន​បញ្ជាក់​ថា​ខ្លួន​ចង់​ឃើញ​មិត្ត​ជាប់គុក ទទួលខុសត្រូវ​លើ​អ្វី​ដែល​បាន​ប្រព្រឹត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ