ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ាស់! សណ្ឋាគារ​​នេះ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅប្លែកមែន

5 ឆ្នាំ មុន

បើ​តាម​សារព័ត៌មាន​ពី​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២៣ សីហា ២០១៨​ បាន​ផ្សាយ​ថា មហា​ជន​​បាន​ទន្ទឹងរង់ចាំ​ចូល​ស្នាក់​នៅ​សណ្ឋាគារ​ក្នុង​រណ្ដៅ ឬ «Deep Pit Hotel» ជា​សណ្ឋា​គារ​​នៅ​តំបន់​ទាប​បំផុត​នៅ​លើ​ពិភពលោក…

បើ​តាម​សារព័ត៌មាន​ពី​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២៣ សីហា ២០១៨​ បាន​ផ្សាយ​ថា មហា​ជន​​បាន​ទន្ទឹងរង់ចាំ​ចូល​ស្នាក់​នៅ​សណ្ឋាគារ​ក្នុង​រណ្ដៅ ឬ «Deep Pit Hotel» ជា​សណ្ឋា​គារ​​នៅ​តំបន់​ទាប​បំផុត​នៅ​លើ​ពិភពលោក ។ ក្រុមហ៊ុន «​ស៊ី​ម៉ៅ ហ្គ្រុ​ប​»(Shimao Group) ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​របស់​ចិន​បាន​ឲ្យ​ដឹង​ថា សណ្ឋាគារ​នេះ​នឹង​បើក​នៅ​អំឡុង​ខែតុលា​-​ធ្នូ​ខាង​មុខ ។

សណ្ឋាគារ​ផ្កាយ​៥​នោះ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន ​«​ស៊ី​ម៉ៅ ហ្គ្រុ​ប​» ដឹកនាំ​ដោយ​ Inter Continental Hotels Group របស់​អង់គ្លេស ស្ថិត​ក្នុង​រណ្ដៅ​អតីត​អណ្ដូងរ៉ែ​ដ៏​ចំណាស់​នៅ​ក្បែរ​ភ្នំ​ «​សឺ​សាន​» ក្រុង​សៀង​ហៃ ប្រទេស​ចិន ។

ប្រភព​ព័ត៌មាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ សណ្ឋាគារ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ​នេះ​បាន​សាងសង់​ខ្ពស់​​ពី​ដី​ប្រហែល​២​ជាន់ និង​ចុះ​ទៅ​ក្រោម​ជម្រៅ​១៦​ជាន់ ដោយ​មាន​២​ជាន់​ស្ថិត​នៅ​ក្នុង​ទឹក ។ សណ្ឋាគារ​នេះ​មាន​បន្ទប់​គេង​សរុប​៣៣៦​បន្ទ​ប ដោយ​នីមួយ​ៗ​អាច​មើលឃើញ​ថ្មភ្នំ និង​ទឹកជ្រោះ ព្រមទាំង​ទិដ្ឋភាព​ផ្សេង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ