ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបទ្ទវហេតុ​លិច​នាវា​នៅ​ភូ​កេ​ត កំពុង​ប៉ះពាល់​កំណើន​ទេសចរ​

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ឧបទ្ទវហេតុ​លិច​នាវា​នៅ​កោះ​ភូ​កេ​ត (Phuket) ដែល​បាន​បង្ក​ឲ្យ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​បាត់បង់​ជីវិត​រហូត​ដល់​ទៅ​៤៧​នាក់​កាលពី​ខែ​មុន កំពុង​តែ​ប៉ះពាល់​ដល់​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ ប៉ុន្តែ​វិស័យ​នេះ​នៅ​តែ​ជឿ​ជាក់​​ថា នឹង​ល្អ​ប្រសើរ​វិញ​នៅ​ចុងឆ្នាំ​នេះ ។ ការ​លិច​នាវា…

ទីក្រុង​បាងកក ៖ ឧបទ្ទវហេតុ​លិច​នាវា​នៅ​កោះ​ភូ​កេ​ត (Phuket) ដែល​បាន​បង្ក​ឲ្យ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​បាត់បង់​ជីវិត​រហូត​ដល់​ទៅ​៤៧​នាក់​កាលពី​ខែ​មុន កំពុង​តែ​ប៉ះពាល់​ដល់​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ ប៉ុន្តែ​វិស័យ​នេះ​នៅ​តែ​ជឿ​ជាក់​​ថា នឹង​ល្អ​ប្រសើរ​វិញ​នៅ​ចុងឆ្នាំ​នេះ ។

ការ​លិច​នាវា Phoenix កាលពី​ថ្ងៃ​ទី​៥ កក្កដា កន្លង​ទៅ គឺជា​ឧបទ្ទវហេតុ​ធ្ងន់ធ្ងរ​ជាងគេ​ដែល​ទាក់ទិន​នឹង​ភ្ញៀវ​ទេសចរ​ក្នុង​ប្រទេស​ថៃ ។ ប្រទេស​ចិន​គឺជា​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​ជាងគេ​របស់​ប្រទេស​ថៃ​ផង​ដែរ ដែល​ស្មើ​១​ភាគ​៣​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ទាំងអស់​៣៥,៣៨​លាន​នាក់​ដែល​មក​កាន់​ប្រទេស​ថៃ​កាលពី​ឆ្នាំ​មុន ។

កាលពី​ខែកក្កដា ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​បាន​ធ្លាក់​ចុះ​០,៩%​បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​ជា​ការ​ធ្លាក់​ចុះ​ដំបូង​តាំងពី​ដើមឆ្នាំ​២០១៧​មក​។ ជាមួយ​គ្នា​នេះ​ផង​ដែរ ក្រសួង​ទេសចរណ៍​ក៏​បាន​កាត់​បន្ថយ​គោលដៅ​ភ្ញៀវ​ទេសចរ​ពី​ខែកក្កដា​ដល់​ខែធ្នូ​ប្រមាណ​១១,៥% មក​ស្មើ​៥,១៥​លាន​នាក់​ផង​ដែរ ។

យ៉ាងណា​ក្តី លោក Virat Chatturaputpitak អនុប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​ថៃ​បាន​និយាយ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​នឹង​ល្អ​ប្រសើរ​វិញ​ក្នុងអំឡុងពេល​បុណ្យ​ទាន​របស់​ប្រទេស​ចិន​នា​ខែតុលា​ខាង​មុខ​នេះ ។

ប៉ុន្តែ​ឧបទ្ទវហេតុ​ខាងលើ​បាន​ប៉ះពាល់​ដល់​ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ដែល​ធ្វើ​ដំណើរ​ទៅ Phuket ច្រើន​ជាងគេ ។

យោង​ទៅ​តាម​សមាគម​សណ្ឋាគារ​ថៃ បាន​ឲ្យ​ដឹង​ថា ចំនួន​បន្ទប់​សណ្ឋាគារ​នៅ​Phuket ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ជនជាតិ​ចិន​កាលពី​ខែកក្កដា និង​ខែសីហា បាន​ធ្លាក់​ចុះ
៣០%​។

អាជ្ញាធរ​ទេសចរ​ថៃ ក៏​បាន​និយាយ​ទៀត​ថា ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន​៦ បាន​បញ្ឈប់​ជើងហោះហើរ​ទៅ​កាន់ Phuket សរុប​ដល់​ទៅ ១៩​ជើង ឬ​ប្រមាណ​៦% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ