ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម​លើ​អ៊ី​រ៉​ង់​ប៉ះពាល់​ការ​លក់​របស់​កូរ៉េ​ខាងត្បូង

5 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ ក្រុមហ៊ុន​លក់​បារី​នាំមុខ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​គឺ KT&G កំពុង​តាម​ដាន​ទីផ្សារ​អ៊ី​រ៉​ង់​ដែល​លក់​យីហោ​បារី​របស់​ពួក​គេ កំពុង​តែ​អន់​ថយ​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​សហរដ្ឋអាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ម​ឈ្ឈិ​ម​បូព៌ា​នេះ​ឡើង​វិញ ។ ក្រុមហ៊ុន KT&G…

ទីក្រុង​សេ​អ៊ូ​ល ៖ ក្រុមហ៊ុន​លក់​បារី​នាំមុខ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​គឺ KT&G កំពុង​តាម​ដាន​ទីផ្សារ​អ៊ី​រ៉​ង់​ដែល​លក់​យីហោ​បារី​របស់​ពួក​គេ កំពុង​តែ​អន់​ថយ​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​សហរដ្ឋអាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ម​ឈ្ឈិ​ម​បូព៌ា​នេះ​ឡើង​វិញ ។

ក្រុមហ៊ុន KT&G បាន​បើក​ដំណើរការ​រោងចក្រ​មួយ​នៅ​ប្រទេស​អ៊ី​រ៉​ង់​កាលពី​ខែមីនា​ឆ្នាំ​២០០៩ ដែល​ផលិត​បារី​បាន​ប្រមាណ​៥០០​លាន​ដើម​ក្នុង​មួយ​ឆ្នាំ ។ ក្រុមហ៊ុន​នេះ​មាន​រោងចក្រ និង​ផ្គត់ផ្គង់​វត្ថុធាតុដើម​ភាគច្រើន ។

ទីផ្សារ​បារី​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​បាន​លូតលាស់​ជា​បន្តបន្ទាប់ ខណៈ​ដែល​ចំនួន​ប្រជាជន​កើន​ឡើង​។ អ៊ី​រ៉​ង់​លក់​បារី​បាន​៤៧​ប៊ី​លាន​ដើម​នៅ​ឆ្នាំ​២០១២, ៥០,៥​ប៊ី​លាន​ដើម​នៅ​ឆ្នាំ​២០១៣, ៥១,៩​ប៊ី​លាន​ដើម​នៅ​ឆ្នាំ​២០១៥ និង​ឈាន​ដល់​៥៧,២​ប៊ី​លាន​ដើម​នៅ​ឆ្នាំ​២០១៦ ។

អត្រា​អ្នក​ជក់បារី​ក៏​កំពុង​តែ​កើនឡើង​ដែរ​ពី​១៣,៥%​នៅ​ឆ្នាំ​២០១២ មក​ស្មើ​១៤%​នៅ​ឆ្នាំ​២០១៣ រួច​កើន​ដល់​១៤,៤%​នៅ​ឆ្នាំ​២០១៤ ហើយ​ដល់​១៤,៦%​នៅ​ឆ្នាំ​២០១៥ និង ១៤,៩%​នៅ​ឆ្នាំ​២០១៦ ។

ការ​លក់​បារី​របស់ KT&G ក្នុង​ប្រទេស​អ៊ីរ៉​ង់​បាន​កើនឡើង​ពី​៨០៤.២៨៩​ដុល្លារ​មក​ស្មើ ៣,១២​លាន​ដុល្លារ​ឯណោះ ប៉ុន្តែ​ការ​លក់​នៅ​ឆមាស​ទី​១​នា​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​មក​ស្មើ​ត្រឹម​៨៩០.០០០​ប៉ុណ្ណោះ ។

ក្រុមហ៊ុន​បាន​និយាយ​ថា ៖« បារី​មិន​ស្ថិត​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ដំបូង​ៗ​របស់​សហ​រដ្ឋ​អាមេ​រិក​លើ​ប្រទេស​អ៊ី​រ៉​ង់​ទេ ពួក​យើង​នឹង​បន្ត​ពង្រឹង​ការ​តាមដាន​ស្ថានការណ៍​នេះ »​។

បុគ្គលិក​ក្រុមហ៊ុន​បាន​និយាយ​ថា ព្រោះតែ​ភាព​មិន​ប្រាកដប្រជា​សម្រាប់​ឆមាស​ទី​២​នា​ឆ្នាំ​នេះ ក្រុមហ៊ុន​កំពុង​តែ​ព្យាយាម​វិនិយោគ​លើ​ផ្នែក​ផ្សព្វផ្សាយ​ផលិតផល និង​បង្កើត​ផលិតផល​ថ្មី​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ